ឡើងមកដល់ជាន់លើជាជាន់សម្រាប់លក់សម្លៀកបំពាក់ ថេយ៉ុងតាមពីក្រោយដោយមិនអោយប្ដីដឹងនោះឡើយ ក៏ឃើញប្ដីនឹងមនុស្សស្រីម្នាក់នោះចូលហាងសម្រៀកបំពាក់នារី ធ្វើឲ្យនាយតូចអស់ក្ដីសង្ស័យតទៅទៀត ហើយក៏ជឿនឹងភ្នែកដូចគ្នា
" ........ " ថេយ៉ុង យកទូរស័ព្ទមកថតរួចក៏ខលទៅប្ដី
( ប្រពន្ធសម្លាញ់មានអ្វីទៀតមែនទេ? ) ជុងហ្គុក លើកទទួលព្រោះបើនាយហ៊ានតែចុចបិទ នាយត្រឡប់ទៅវិញនឹងមានបញ្ហារជាមួយប្រពន្ធ
" បងនៅឯណា? " ថេយ៉ុង សួរនាយជាប្ដី កែវភ្នែកក៏សម្លឹងប្ដីពីក្រៅហាង
( បងនៅខាងក្រៅ អូនកើតអីឬអត់? ) ជុងហ្គុក ហាក់ឆ្ងល់នឹងសំណួរប្រពន្ធ តែក៏មិនគិតច្រើន ប្រពន្ធអាចនឹងសួរចង់ដឹង
" ជាមួយអ្នកណា? " ថេយ៉ុង សួរបន្ត នាយជាប្ដីមិនបានកុហកទេនាយប្រាប់ការពិតគឺនាយនៅក្រៅពិតមែន
( បងនៅជាមួយដៃគូការងារ ) ជុងហ្គុក
" ជាមនុស្សស្រីត្រូវទេ? " ថេយ៉ុង
( ប្រពន្ធសម្លាញ់អូនកើតអីឬអត់ ) ជុងហ្គុក ហាក់បារម្ភពីសំឡេងប្រពន្ធ ព្រោះនាយតូចសួរគេដោយសំឡេងស្អកៗរកយំ គេអាចដឹង
" អូន..... " ថេយ៉ុង រកនិយាយក៏លឺសំឡេងមនុស្សស្រីនិយាយជាមួយជុងហ្គុកក៏ឃើញនឹងភ្នែកដូចគ្នាថានាងជាអ្នកមកជាមួយប្ដីនោះ
( ជុងហ្គុក កំពុងធ្វើអ្វីនៅទីនេះ? ) មនុស្សស្រីដែលមកជាមួយនាយក៏ដើរមករកនាយពេលឃើញនាយនៅឈរនិយាយទូរស័ព្ទនាយនៅកន្លែងនេះសោះ នាងស្មានថាគេទៅណាតើមុននេះ
".......... " ថេយ៉ុង មិននិយាយនៅចាំស្ដាប់ ទឹកភ្នែកក៏រមៀលចុះមកកាត់ផែនថ្ពាល់
( ខ្ញុំរើសបានហើយ ទៅមើលជាមួយគ្នាទៅ ) ...
( ថេយ៉ុង ពួកយើងចាំនិយាយគ្នានៅផ្ទះចុះ បងបិទហើយ ) ជុងហ្គុក រៀបនឹងចុះបិទតែក៏លឺប្រពន្ធនិយាយលាយឡំនឹងសំឡេងយំ
" បងឃើញអូនឬអត់? " ថេយ៉ុង សួរទាំងទឹកភ្នែកជោគថ្ពាល់ យំដោយសារប្ដីតាមសម្ដីស្រីម្នាក់នោះចុចបិទទូរស័ព្ទ ទាំងប្រពន្ធកំពុងស្ដាប់ យំដោយតែមិនអាចឃាត់ប្ដីបាន
( ថេហ៍..... ) ជុងហ្គុក លឺបែបនេះក៏ងាកមើលទៅខាងក្រៅ ប្រាកដណាស់នាយបានឃើញប្រពន្ធនៅទីនេះហើយក៏កំពុងមើលមកគេវិញដូចគ្នា
