ភាគទី៨ : កូន

1.5K 165 9
                                    

ចេញមកដល់ខាងក្រៅក៏ឃើញប្ដីឈរចាំ នាយតូចធ្វើជាមើលមិនឃើញ រួចសម្លឹងរកអ្នកបើកឡានតែមិនឃើញសោះ

" លោកពូទៅណាបាត់ហើយ " ជីមីន រអ៊ូរទាំ មុននេះប្រាប់អោយចាំច្បាស់ណាស់ ឥឡូវក៏មិនឃើញ
" បងអោយគាត់ទៅផ្ទះមុនហើយ បងអ្នកទទួលអូន " យ៉ុងហ្គី ដើរមកជួយកាន់ប្រអប់ខេកពីប្រពន្ធ បែបយកចិត្ត

" ចឹងក៏ទៅបើកទ្វារឡានទៅ នៅឈរធ្វើអីទៀត " ជីមីន អោបដៃស្ដីអោយប្ដី អ្នកខាងនោះលឺហើយក៏ប្រញាប់ទៅបើកទ្វារអោយប្រពន្ធចូលទៅអង្គុយ ទើបគេឡើងតាមក្រោយ

" បង...!!! " ជីមីន បែរវឹងទៅរកប្ដី ទាំងលោដៃរកតែវាយប្ដីទៀត ឯយ៉ុងហ្គីឯណេះវិញ គ្រាន់តែដឹងថាប្រពន្ធរកវាយ នាយចង់ភ័យ

" ហឺយ~~~ " នាយតូច ដកដង្ហើមធំដាក់ដៃចុះវិញ លើកវាយប្ដីមិនកើតបើពេលនេះគេស្លូតដូចកូនឆ្មា មិនដាច់ចិត្ត មិនដាច់ចិត្តទាល់តែសោះ

( ខ្ញុំកើតអីទៅនេក៎ ) ជីមីន និយាយសួរខ្លួនឯងនៅក្នុងចិត្ត ខ្លួនម៉ួម៉ៅខុសធម្មតា អ្នកណាធ្វើអីក៏មិនត្រូវចិត្ត ផ្គាប់ចិត្តមិនត្រូវក្នុងខ្លួននៅមិនសុខ រសាប់រសល់ខុសប្លែកធម្មតា

" បងចេញឡានហើយ " យ៉ុងហ្គី មុនដំបូងចង់លួងប្រពន្ធ តែដល់ប្រពន្ធបញ្ចេញភាពមួម៉ៅពេកក៏មិនហ៊ាន បានតែបើកឡានចេញទៅ

" អូនចង់ញាំស៊ុបប៊ឺរី បងទៅទិញអោយអូនមក " ជីមីន រកគិតយូរៗក៏ឃ្លានភ្លែត
" ក្រែងអូនមិនចូលចិត្តឬមីននី " យ៉ុងហ្គី

" អូនមិនដឹង អូនឃ្លានបងទៅទិញមក " ជីមីន
" ចាំបងឈប់ខាងមុខទិញអោយ " យ៉ុងហ្គី
" ទិញអោយច្រើនមក អូនចង់ញាំ " ជីមីន

#Skip

ពេលយប់ឈានមកដល់ ជាទម្លាប់ចេញពីធ្វើការមិនដែលអាក់ខានត្រលប់មកផ្ទះវិញឡើយ ព្រោះដឹងពីតួនាទីខ្លួនច្បាស់ថាមានមនុស្សកំពុងរងចាំនៅឯផ្ទះ

" លោកប្ដី~~ " ត្រចៀកវាងវៃចាំមិនភ្លេចពីសំឡេងហៅ មើលទៅថាដល់ផ្ទះមិនទាន់ក៏មានអ្នកហៅរក ម្ចាស់កាយតូចរត់ត្រេចេញពីផ្ទះបាយ ស្ទុះទៅអោបប្ដីទាំងទឹកមុខគួរអោយស្រលាញ់

" សឺត~ " ជុងហ្គុក អោនទៅថើបថ្ងាសប្រពន្ធបំបាត់ការនឹកដូចគ្នា
" អា៎~!! អូនភ្លេចថាអូនចូលផ្ទះបាយ ជាប់ក្លិនសាច់ នេះជះក្លិនលើបងស្លាប់ហើយ " ថេយ៉ុង

លោកប្ដីសាតានរបស់អូនWhere stories live. Discover now