ភាគទី២៣: ថ្ងៃពិសេស បែរជាឃើញរឿងមិនចង់ឃើញ

829 88 7
                                        

#ក្រុមហ៊ុនយ៉ុងហ្គី

        យ៉ុងហ្គី បានត្រឡប់មកក្រុនហ៊ុននៅព្រឹកនេះ បុគ្គលិកក៏អោនគោរពតាមតួនាទី មកដល់ខាងក្នុងមានលេខាស្រីចាំជាស្រេច អេឡា ត្រេកអរណាស់ដែលនាយមកវិញ ព្រោះការជុងហ្គុកនៅមើលនោះ នាងមិនសូវជាស្និទ្ធដូចយ៉ុងហ្គីទេ ឃើញនាយនាងញញឹមស្រស់ណាស់

" លោកប្រធាន " អេឡា ញញឹមអស់ពីចិត្ត ទៅនាយមាំ ដែលកំពុងញញឹមដាក់នាងវិញនោះ

" ធ្លាប់ញញឹមបែបនេះដាក់អនាគតប្ដីឬអត់ " យ៉ុងហ្គី សួរទាំងសើចញ៉ោះដាក់ស្រីក្រមុំជាលេខា
" មិនធ្លាប់ទេចា៎ " អេឡា

" ថ្ងៃក្រោយមិនបាច់ញញឹមបែបនេះទេ ប្រយ័ត្នភរិយាខ្ញុំឃើញ " យ៉ុងហ្គី លួចនិយាយដាក់នាង មុនបណ្តើរគ្នាទៅរកជណ្ដើរយន្ត

" លោកប្រធានកុំបំភ័យខ្ញុំអី " អេឡា សើចមិនសូវសម នាងនិយាយមែននាងខ្លាចជីមីនជាងខ្លាចយ៉ុងហ្គីទៀត ព្រោះជីមីននេះណាមេខ្លាជាគ្នា ហួងហែងប្ដីណាស់ មិនចង់អោយអ្នកណាមកញញឹមរាយស្នេហ៍ក្បែរប្ដីទេ

      ជណ្តើរបានឈប់ អ្នកទាំងពីក៏ចេញមក តម្រង់ទៅOfficeរបស់នាយ មានឯកសារជាច្រើនដែលរងចាំនាយ។ ចិញ្ចើមក្រាស់ជ្រួញចូលគ្នាក្រោយក្រឡេកឃើញមនុស្សស្រីម្នាក់ឈរនៅមុខបន្ទប់ ទាំងអើតលើមៗ

" ស្រីម្នាក់នោះ? " យ៉ុងហ្គី
" នាងជាលេខាថ្មីរបស់លោកប្រធានចា៎ " អេឡា
" អ្ហឹម~ " នាយងក់ក្បាល រួចចូលទៅក្នុង

" អ្នកនាងលី ជួយទៅឆុងកាហ្វេរអោយលោកប្រធានបន្តិចមក " អេឡា ប្រាប់ទៅនាងដែលឈរមើលយ៉ុងហ្គីឡើងភ្លឹកនោះ
" ចា៎..ចា៎ " ស៊ុងហុី ប្រញាប់ទៅតាមការប្រាប់របស់អេឡា មុននេះនាងភ្លេចខ្លួនមើលនាយឡើងភ្លឹក

" ព្រះអើយ~~ សង្ហារណាស់ នេះឬប្ដីចាស់របស់ផាក ជីមីន ម៉េចក៏សង្ហារបែបនេះ " ស៊ុងហុី មុនដំបូងនាងខំថា គេចាស់សក់ស្កូវហើយទេតើ តែនាងគិតខុសហើយ នាយមិនត្រឹមតែសង្ហារទេ នាយថែមទាំងរឹងមាំដូចប្រុសកម្លោះ ពេលនេះនាងរកត្រូវកន្លែងហើយ

+១០នាទីក្រោយ ស៊ុងហុីកាន់ពែងកាហ្វេរមក ក្រោមក្រស៊ែរភ្នែករបស់យ៉ុងហ្គី

លោកប្ដីសាតានរបស់អូនWhere stories live. Discover now