ភាគទី២២: បងគេងដូចស្លាប់ចឹង

842 89 7
                                        

#ភូមិគ្រឹះមីន

       យប់ឡើងក្រោយញាំអាហាររួចពីរនាក់ប្ដីប្រពន្ធក៏នៅផ្អែមល្ហែមជាមួយគ្នា មើលតុក្កតាក្នុងបន្ទប់ធំ ជីមីនគេងដាក់ក្បាលកើយទ្រូងប្ដីញាំនំCookie នេះជាក្ដីសុខដ៏ធំដែលគេចង់បានលើសពីអ្វីទៅទៀត

" អូនងងុយឬនៅ " យ៉ុងហ្គី សួរប្រពន្ធមិនចង់អោយប្រពន្ធនៅយូរទេ
" ងងុយតើ បងនាំអូនទៅគេងណា " ជីមីន និយាយតែមាត់ទេ ខ្លួននៅជាប់ប្ដីមិនងើប ចង់អោយប្ដីបីទៅគេង ឯយ៉ុងហ្គី បិទទូរទស្សន៍រួចបីប្រពន្ធឡើងទៅលើដោយលួចសើច ចង់តែចាប់ក្រញិចអោយណាណីទេ

" ហ្អឹម~~~ " ជីមីន ដាក់ខ្លួនលើពូកមិនទាន់ស្ងាប់យកតែម្ដង គេងងុយខ្លាំងឡើងទន់ភ្នែកគេងលក់បាត់
" Good nightប្រពន្ធសម្លាញ់ " យ៉ុងហ្គី អោនថើបប្រពន្ធទើបគេតាមក្រោយនឹងទាញប្រពន្ធមកអោប

+ម៉ោង១អាធ្រាត្រ

     ជីមីនគេងបម្រាស់ទៅបម្រាស់មក គេងមិនស្កប់ក៏ងើបអង្គុយទាំងមុខជូរហួន រអ៊ូរងំៗថាឃ្លាន ទាំងស្មើនេះមិនមែនម៉ោង៨ ៩ឯណា គឺម៉ោង១រំលងអាធ្រាត្រហើយ

" បង~~ " ជីមីន អង្រួនខ្លួនប្ដីអោយងើប ទាំងអ្នកខាងនោះគេងលក់ឡើងស្រួលខ្លួន ដាស់ក៏មិនក្រោក

" លោកប្ដីក្រោក " ជីមីន ដាស់ម្ដងទៀតនៅតែមិនក្រោក គេងដូចស្លាប់យ៉ាងចឹងនេះខ្លួនប្រឹងណាស់ម៉េចក៏មិនក្រោក
" បង... ផាច់!!! " មួយកន្ដាប់ដៃលើមុខស្រស់សង្ហារអោយភ្ញាក់មមីមមើល មួយកន្ដាប់ដៃនេះមិនស្រាលឯណា

" មីននី អូនយ៉ាងម៉េចឬ? " យ៉ុងហ្គី សួរទៅប្រពន្ធទាំងបារម្ភ ខ្លាចប្រពន្ធមិនស្រួលត្រង់ណា
" បងគេងដូចស្លាប់ចឹង " ជីមីន ស្រែកម៉ួម៉ៅដាក់ប្ដី

" បងសុំទោស " យ៉ុងហ្គី និយាយលួង មិនមែនគេគេងស្ពឹកទេ តែព្រោះនៅប៉ារីសគេគេងមិនគ្រប់គ្រាន់ទើបដាស់មិនងាយងើប

" អូនឃ្លានភ្លៅមាន់បំណងនៅមានកូកា បងទៅទិញអោយអូនបន្តិចមក " ជីមីន រអ៊ូដាក់ប្ដីថាឃ្លាន ឃ្លានចង់ដាច់ពោះទៅហើយ

" ម៉ោង១ហើយ " យ៉ុងហ្គី ទាញទូរស័ព្ទមកមើលម៉ោង រួចងាកមើលប្រពន្ធឃ្លានចំពេលល្អអើយល្អ មានហាងឯណាបើកដល់ស្មើរនឹង

លោកប្ដីសាតានរបស់អូនDonde viven las historias. Descúbrelo ahora