ភាគទី១៨: មនុស្សចាស់ពិបាកយល់ចិត្ត

651 95 10
                                    

       ជុងហ្គុក ញាំអាហារពេលព្រឹករួចក៏ទៅក្រុមហ៊ុមបាត់ដោយមិនបាននិយាយផ្អែមឬថើបមុនលាទេ។ មិនដូចរាល់ដងជុងហ្គុកតែងនិយាយផ្អែមលាគ្នាជាមួយប្រពន្ធ អ្នកបម្រើក៏ឆ្ងល់នឹងឫកពារខុសប្លែករបស់គេ ចំណែកថេយ៉ុងក៏ឆ្ងល់ ពីយប់មិនបានឈ្លោះគ្នាអីទេ ធម្មតាៗសោះ ព្រឹកឡើងក៏ប្លែកបែបនេះដាក់ខ្លួន?

" ឬខ្ញុំធ្វើអីខុសទៀតហើយទេដឹង " ថេយ៉ុង សម្ងំក្នុងបន្ទប់រកនឹកគិតថាខ្លួនធ្វើអ្វីមិនគប្បីនៅឯណាត្រូវប្ដីចាប់បាន តែគិតចុះគិតឡើងដូចអត់មានទេ

" ឬមួយរឿងផ្សេង អ៊ួយ~ម៉េចក៏ឈឺក្បាលម្ល៉េះ បងទៅកើតអីមកទៅ~~ " ថេយ៉ុង កាន់តែគិតកាន់តែមិនយល់ ម៉េចសុខៗប្ដីប្លែកត្រឹមតែមួយថ្ងៃ

" សួរអ្នកណាទើបដឹង? ម្សិលមិញលឺថាមានធុរៈជួបមិត្ត ឬក៏និយាយគ្នាជាមួយមិត្តហើយអារម្មណ៍មិនល្អ? មិត្តម្នាក់ណា? " ថេយ៉ុង ចង់ដឹងណាស់ នៅមិនសុខទេបើខ្លួនមិនដឹង

+ ទឺតៗ!!

" ហេឡូគឺខ្ញុំថេយ៉ុង លោកជាអ្នកណា? " ថេយ៉ុង យកទូរស័ព្ទមកនិយាយដោយមិនបានមើលលេខថាជានរណា អារម្មណ៍ខ្វល់ខ្វាយពីប្ដីមានចិត្តឯណាមើល

( យូរៗលែងស្គាល់យើងហើយហេស៎ ) ជីមីន និយាយតបទាំងហួសចិត្ត ខានទាក់ទងគ្នាប៉ុន្មានថ្ងៃចេះភ្លេចមិត្តឯងទៅកើត

" ជីមីន " ថេយ៉ុង
( គឺយើងនឹងហើយ ) ជីមីន
" មានការអី ? និយាយលឿនៗមកយើងរវល់ណាស់ " ថេយ៉ុង

( រវល់អីគេ? ឯងមានធ្វើការមែនបានថារវល់នឹង ) ជីមីន ដាក់ផាំងៗទៅអ្នកខាងនោះ នេះខ្លួនស្ដាប់ច្រឡំឬអត់លឺគេថារវល់នឹង ដូចមិនសមសោះ

" ក៏....រវល់នឹងហើយ " ថេយ៉ុង រវល់នឹងមិនមែនរវល់ធ្វើការធំដុំអីទេ គឺរវល់គិតរឿងប្ដីប្លែកថ្ងៃនេះនឹងឯង

( ហុឺយ~យើងធុញឯងមកលេងយើងបានឬអត់ នៅផ្ទះធំ ) ជីមីន
" ហេតុអីជាយើង " ថេយ៉ុង
( ន៎ែ! គីម ថេយ៉ុង ឯងជាមិត្តយើងបើមិនមែនឯងជាអ្នកណា ) ជីមីន មើលមិត្តតែម្នាក់និយាយចុះ បើនៅជិតវិញណាសុីកាញ៉រហើយ កំពុងតែទម្ងន់អារម្មណ៍ប្រួលប្រែនិយាយម៉ួម៉ៅមួយរំពេច

លោកប្ដីសាតានរបស់អូនWhere stories live. Discover now