ព្រឹកថ្ងៃថ្មី សំឡេងចាបស្រែកបន្លឺឡើង ពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់តាមបង្អួចកញ្ចក់ ខ្យល់បក់ផោយវាំងននទៅមកៗ បង្ហាញប្ដីប្រពន្ធមួយគូកំពុងគេងអោបគ្នាស្អិតរមួតក្រោយពីបញ្ចប់សង្រ្គាមការពីយប់រួច។ នាយតូចបម្រាស់ខ្លួនបែរទៅគេងទល់មុខប្ដី រួចញញឹមបន្តិចក៏សម្ងំគេងទៅវិញ នឹងថែមទាំងទាញដៃប្ដីមកអោបចង្កេះខ្លួនទៀត ចង់គេងមិនចង់ងើបទេ
" មីននីអូនគួរតែងើបហើយ " យ៉ុងហ្គី និយាយតិចៗក្បែរមុខប្រពន្ធជាទីស្រលាញ់ ខ្វះមិនបាន
" អូនមិនទាន់ក្រោកទេ " ជីមីន ធ្មេចភ្នែកគេងបន្ត
" មិនទាន់ងើបផង អ្នកណានិយាយជាមួយបងទៅនេះ " យ៉ុងហ្គី ញីខ្ទង់ច្រមុះនាយតូចទាំងក្នាញ់សម្ដី មើលទៅចង់អោយគេក្រញិចទាំងព្រឹកហើយ
" បងកុំរំខានអូនបានទេ " ជីមីន និយាយទាំងរុលមុខទៅប្រឡោះកប្ដី មិនអោយគេរំខានតែនៅអោយស្អិតជាមួយគេ
" គេងយូរទម្លាប់អាក្រក់ ពេលកូនបងកើតគេនឹងខ្ជិលច្រអូសដូចអូនចឹង " យ៉ុងហ្គី
" ហាស៎? ពិតមែនទេ? បងកុំកុហកអូន " ជីមីន ស្ទុះក្រោកយ៉ាងលឿនគ្រាន់តែលឺសូរសាប់ប្ដីរួច
" គេងវិញទៅ " យ៉ុងហ្គី អស់សំណើចនឹងភាពមិនដឹងអីរបស់ប្រពន្ធ ចឹងសុទ្ធតែចង់ក្លាយជាម្ដាយគេទៅកើត
" អូនឈប់គេងហើយ អូនមិនអោយកូនអូនទម្លាប់បែបនេះទេ " ជីមីន គ្រវីក្បាលដាច់ខាតគេមិនគេងយូរទៀតទេ
" បងនិយាយលេងទេ " យ៉ុងហ្គី ចុះពីលើពូកតម្រង់ទៅបន្ទប់ទឹក ចំណែកអ្នកលឺសម្ដីមុននេះស្ទុះដើរទៅតាមតាំងៗ
" បងហ៊ានបោកអ្នកទម្ងន់ បងចង់មានរឿងជាមួយអូនហេស៎? " ជីមីន ដំណើរដូចសេះផាយអោយទាន់ប្ដី ទាំងហួសចិត្តត្រូវប្ដីលេងសើចទៀតហើយ
" អ្នកណាខ្លាចអូន " ដឹងប្រពន្ធចង់ខឹងហើយ គេនៅនិយាយស៊កសៀតតិចៗអោយទៀត មើលចុះទៅក្រៅប្រទេសមួយរយៈកើតគំនិតឈ្លើយទៅតាមពីណា
" ប្ដីឆ្កួត បងចាំមើលណា " ជីមីន ក្ដាប់មាត់ហក់អោបប្ដីពីក្រោយ សឹងតែយ៉ុងហ្គីទ្រមិនទាន់ ឯដៃទាំងពីរចាប់គ្រៀកកប្ដីជាប់ ឡើងអ្នកខាងនោះក្អកខឹកៗ
