ការប្រឡងជាច្រើនម៉ោងក៏បានបញ្ចប់ សិស្សម្នាក់ៗរុះរាន់ទៅរោងអាហារដើម្បីញាំអាហារពេលថ្ងៃ ជីមីននឹងថេយ៉ុងកម្មង់អាហាររួចក៏មកអង្គុយនៅតុតាមទម្លាប់ ក្រោយពីញាំអាហាររួចក៏នៅនិយាយគ្នា ព្រោះមិនទាន់ដល់ម៉ោងចូលប្រលងមួយល្ងាចទៀត។
" អេរ! ថេហ៍.... " ជីមីន ហៅអ្នកអង្គុយទាល់មុខ ទើបតែនឹកឃើញរឿងត្រូវសួរ
" យ៉ាងម៉េច? " ថេយ៉ុង តប មាត់កំពុងជាប់បឺតទឹកដោះគោក្រូបៗ
" ដោះស្រាយជាមួយប្ដីរួចឬនៅ Hyungថាយ៉ាងម៉េច? " ជីមីន និយាយដល់ត្រឹមនេះ ថេយ៉ុងស្រាប់តែឈប់បឺត អៀនមួយរំពេច
"....... " ស្ងាត់
" យ៉ា~ ស្ងាត់បែបនេះបញ្ជាក់ថាជោគជ័យហើយមែនទេ ឯណាយើងមើលបន្តិច " ជីមីន ចាប់ទាញកអាវអ្នកខាងនោះ ចង់មើលមានបន្សល់ដានឬអត់
" ហេ៎~ ធ្វើស្អីរបស់ឯងកាមីន " ថេយ៉ុង គេចចេញមិនអោយមើល តែគេចមិនផុតពីជីមីននេះណាដៃលឿនណាស់ទាញមើលទាល់តែឃើញ
" ណ៎ែៗ~~ ច្បាស់ៗណាស់ឯង " ជីមីន ញញឹមមុខខូច មានគំនិតចម្អន់មិត្តទៀតហើយ
" ហើយយ៉ាងម៉េច ឯងក៏មានដូចយើងដែល ធ្វើឯងភ្ញាក់ផ្អើលទៅកើត ឆឹស~!! " ថេយ៉ុង
" ថេយ៉ុងហា៎ ឯងគិតទៅមើល តើពួកយើងសំណាងទេ បានអាល់ហ្វាសង្ហារៗធ្វើប្ដី ហើយកម្លាំងវិញណារុញខ្ចប់ពូកតែម្ដង អូយៗ~ នេះយើងមានសំណាងយ៉ាងនេះឬ " ជីមីន ស្រមើស្រមៃ មានទាំងរូបភាពច្បាស់ៗHDមកទៀត ខ្លួនឯងដូចជាទេវបុត្រតូច ដែលមានទេវបុត្រជិះសេះសមកកៀកកើយ ថ្នាក់ថ្នមដូចពេជ្រ
" យើងក៏ថាចឹងដែរ គាត់មានអំណាចហើយកម្លាំងក៏ខ្លាំង ហិហិ~~ " ថេយ៉ុង មិនដឹងស្រមៃដល់ណា សើចបណ្ដើរនិយាយបណ្ដើរ ប្រហែលកំពុងនឹករឿងកើតឡើងយប់មិញទេដឹង
" ប្ដីយើងកម្លាំងខ្លាំងជាង " ជីមីន
" គឺប្ដីយើងទេ " ថេយ៉ុង និយាយតវ៉ា ចង់ឈ្នះរៀងខ្លួន
" ប្ដីរបស់យើង " ជីមីន បើកភ្នែកធំ ប្រកែកចង់តែឈ្នះ តែថាមករាលដាលដាក់ប្ដីធ្វើអី បើអ្នកខាងនោះមិនដឹងអីផង ពួកគេប្រកែកគ្នាតែគ្នាឯងសោះ
" ប្ដីយើងទេ ដែលខ្លាំង " ថេយ៉ុង ដោយសារមិនចង់ចាញ់ យារដៃប្រតាយវាយដៃជីមីនដែលដាក់លើតុ តែអ្នកខាងនោះដកទាន់ រួចបោះសម្ដីយ៉ាងគួរអោយក្ដៅក្រហាយ
