( ហុឹក~ហុឹក~ ) ជីមីន ពេបមាត់យំបន្លឺសំឡេងអោយប្ដីបានលឺថាខ្លួនឯងមានអារម្មណ៍ថាពិបាក ពេលប្ដីមិននៅក្បែរ
" អូនយំធ្វើអី បងមិនបានទៅណាឯណា ប្រពន្ធឆ្លាតអូនកុំយំបានទេ " យ៉ុងហ្គី ប្រើសម្ដីផ្អែមនិយាយជាមួយប្រពន្ធទោះទឹកមុខនាយមិនអូខេក៏ដោយ
( ពេលណាបងមកវិញ ជុងហ្គុកហ្យុងថាបងទៅដល់២ខែឯណោះ ហុឹក~ ) ជីមីន
" បងមិនទាន់ដោះស្រាយរួចទេ ចាំរួចបងនឹងប្រាប់អូន តែអូនកុំយំច្រើនពេកមិនល្អដល់កូនរបស់ពួកយើងទេ គេនឹងពិបាកទៅជាមួយអូនហើយ " យ៉ុងហ្គី
( កូនពួកយើងនឹងសប្បាយចិត្ត បើបងនៅជាមួយអូន ហុឹក~ អូនចង់ទៅជាមួយបងណាស់ ហុឹកហុឹក~ ) ជីមីន
" អូនមកមិនបានទេមីននីនៅទីនោះហើយមានអ្នកចាំមើលថែអូន បងអង្វរអូនស្ដាប់បងម្ដងបានទេ " យ៉ុងហ្គី នាយចង់ទប់លែងបានហើយ ទឹកភ្នែកនាយចង់ធ្លាក់មកហើយ
( ហុឹក~ អត់ទេ ហុឹក~ បងមកវិញមកណា ) ជីមីន យំកាន់តែខ្លាំង ខ្លួនត្រូវការប្ដីបំផុត ទោះគ្រោះថ្នាក់ក៏ខ្លួនចង់នៅក្បែរប្ដីដែល តែប្ដីមិនអាចឃើញប្រពន្ធកើតអ្វីចំពោះមុខទេ គេនឹងមិនព្រមដាច់ខាត
" ហ្អឹម~~ " នាយទុកទូរស័ព្ទចុះចុចបិទទាំងអ្នកខាងនោះទទួចអង្វរអោយទៅវិញ នាយចង់ទៅវិញខ្លាំងណាស់ តែការងារនាយរឹតតែមិនអាចទុកចោល
បើប្រពន្ធយល់ពីនាយបន្តិចប្រហែលជាល្អ តែនាយមិនបន្ទោសប្រកាន់ព្រោះដឹងថាប្រពន្ធស្រលាញ់នាយ ហើយនាយក៏ស្រលាញ់ប្រពន្ធនាយខ្លាំងដែល ចាំពេលវេលាមកដល់នាយនឹងទៅវិញមិនខាន
__ Korean__
ជុងហ្គុកបានឈៀងចូលក្រុមហ៊ុនរបស់យ៉ុងហ្គី អេឡាដែលជាលេខារបស់យ៉ុងហ្គីក៏មកទទួល ព្រោះនាងដឹងថាជុងហ្គុកនឹងមកជំនួសការងារនៅទីនេះរយៈពេលប្រធានរបស់នាងមិននៅ
" លោកចន លោកប្រធានអោយខ្ញុំរៀបចំឯកសារអោយលោកពិនិត្យ នៅលើតុ " អេឡា
" អ្នកនាងទៅធ្វើការអ្នកនាងចុះ " ជុងហ្គុក ទៅអង្គុយតុធ្វើការមិនមែនជាតុរបស់យ៉ុងហ្គីទេ ជាតុដែលរៀបចំមួយទៀតសម្រាប់នាយ
" លោកចន ត្រូវការអ្វីអាចប្រាប់ខ្ញុំបាន " អេឡា ប្រាប់នាយមុននឹងបើកទ្វារចេញទៅ មកដល់ខាងក្រៅ ព្រោះនាងត្រូវទៅមើលបុគ្គលិកថ្មីដែលនឹងដាក់ពាក្យធ្វើការនៅទីនេះ ជាលេខារបស់យ៉ុងហ្គី ព្រោះនាងមិនអាចបន្តការងារនេះក្រោយនាងរៀបការរួច នាងត្រូវទៅរស់នៅខាងប្ដីនៅឯក្រៅប្រទេស
នារីស្រស់ស្អាតទើបតែបញ្ជប់ការសិក្សារមិនប៉ុន្មានខែឈរជើងនៅជាន់សម្ភាសន៍ការងារ លី ស៊ុងហុី នាងបានមកដាក់ពាក្យទីនេះព្រោះតែនាងមានគោលបំណង ហើយគ្មានអ្នកណាដឹងទេថានាងមិនមែនមកតែធ្វើការមួយមុខ។ ស៊ុងហុី ញញឹមជាមួយសម្រស់របស់នាង ព្រោះនាងស្អាតហើយសុីវីល័យ ចំណេះដឹងក៏ខ្ពស់គួរសមមិនក្រាស់ក្រែលប៉ុន្មានទេ អ្នកមកដាក់ពាក្យជាមួយនាងក៏លួចសរសើរពីសម្រាស់របស់នាងដែរ តែអេ៎! កុំច្រឡំសម្រស់នេះមិនមែនធម្មជាតិព្រោះនាងទើបតែកែសម្ភស្សមកថ្មីៗនេះឯង កែរមិនច្រើនទេ គ្រាន់តែកែច្រមុះ មាត់បន្តិចបន្តួចនឹងដើមទ្រូងអោយធំជាងមុន ។
" អ្នកនាង លី ស៊ុងហុី សូមមកតាមខ្ញុំ " អេឡាដើរមកហៅនាង ព្រោះតែនាងបានឆែកប្រវត្តិរូបរួចហើយ គ្មានបញ្ហាអ្វីទេសម្រាប់មនុស្សស្រីម្នាក់នេះ
" ចា៎ " ស៊ុនហុី ដើរទៅតាមនាង ទាំងក្ដីសង្ឃឹមយ៉ាងខ្លាំង នាងប្រាកដជាជាប់
មកដល់បន្ទប់បុគ្គលិកធ្វើតេស្តជាប់ លេខារបស់យ៉ុងហ្គីប្រាប់ស៊ុនហុី អំពីការរបស់នាង
" ខ្ញុំមើលប្រវត្តិរូបអ្នកនាងរួចហើយ អ្នកនាងជាប់ហើយ អាចមកធ្វើការនៅទីនេះបាននៅថ្ងៃស្អែក តែមានវិន័យមួយចំនួនដែលអ្នកនាងត្រូវដឹង ខ្ញុំនឹងប្រាប់ " អេឡា
" ចា៎ ខ្ញុំនឹងខិតខំធ្វើការងារអោយបានល្អ " ស៊ុងហុី
" ស្អែកមកធ្វើការខ្ញុំនឹងប្រាប់ពីវិន័យនៅទីនេះ អ្នកនាងអាចត្រឡប់ទៅវិញបាន " អេឡា
" ចា៎ អរគុណ " ស៊ុងហុី ចេញពីបន្ទប់ មកដល់ខាងក្រៅនាងក៏ឡើងជណ្ដើរយន្តដើម្បីទៅជាន់ក្រោមវិញ ជួនជាចៃដន្យជុងហ្គុកក៏មកជិះជណ្ដើរយន្តជាមួយនាង តែនាយមិនបានចាប់អារម្មណ៍ទេ ព្រោះត្រូវប្រញាប់ទៅក្រុមហ៊ុននាយ
( ទីបំផុតយើងបានមកធ្វើការទីនេះហើយ ឯងចាំមើលទៅផាក ជីមីន យើងនឹងបំបាក់ឯង មិនអោយឯងឌឺដងយើងបានទៀតទេ យើងនឹងអោយឯងឈឺចាប់ទ្វេរដងពេលបាត់បង់អ្វីគ្រប់យ៉ាងទៅ ) ស៊ុងហុី គិតក្នុងចិត្ត ក្រោយពីថ្ងៃដែលជីមីនឌឺដងនាងនៅក្នុងហាងនោះ នាងក៏បែកធ្លាយរូបគេងជាមួយតាចាស់អ្នកមានម្នាក់ តែរូបមិនសូវច្បាស់ទើបមើលមិនស្គាល់ថាជានាង តែនាងមើលដឹងថារូបនោះជានាង ទើបនាងគិតថាជាជីមីនអ្នកធ្វើ ចំណែកមិត្តនាងក្រោយឃើញក៏សុំផ្ដាច់មិត្តភាពជាមួយនាង ពេលនេះនាងគ្មានសល់អ្នកណាទេ នាងគុំគួននឹងជីមីនខ្លាំងណាស់ ទើបនាងមកដាក់ពាក្យនៅទីនេះ។
The be Comtinue.......
ភាគទី១៣: បងអង្វរអូនស្ដាប់បងម្ដងបានទេ
Start from the beginning
