ភាគ59

814 65 3
                                        

មនុស្សកំដរ‼️/ភាគ59

« ជុងហ្គុកមិនបានស្លាប់ទេ...អ្ហាយ.... »សម្លេងស្រែករបស់ជីមីនលាន់លឺពេញបន្ទប់មុននឹងរាងកាយជីមីនកន្រ្ដាក់ឡើងទាំងបេះដូងលោតញាប់ៗសឹងតែចេញមកក្រៅ,គេស្ទុះស្ទៀលងើបអង្គុយទាំងភ្នែកឡេឡង់ដូចជានៅភិតភ័យរឿងមួយមិនទាន់បាត់នៅឡើយ សក់ក្បាលរញេរញៃសំពោងដូចជាសំបុតចាប គេលើកដៃទប់ក្បាលខ្លួនឯងសម្លឹងមើលជុំវិញ
បន្ទប់់ទាំងពាក្យថា« ជុងហ្គុកស្លាប់ហើយ »នៅលឺខ្ទរពេញត្រចៀកគេនៅឡើយ

« ជុង,ជុងហ្គុក... »ជីមីនបន្លឺឡើងខ្សាវៗម្នាក់ឯងទាំងព្យាយាមគិតពីរឿងអម្បាញ់មិញថាវាគ្រាន់ជាសុបន្ដិឬក៏ជាការពិត,តែបើជាការពិតសមនិងគេនៅមន្ទីរពេទ្យមិនមែនបន្ទប់គេងដែលគេគេងយប់មិញទេ « វាគ្រាន់តែជាសុបិន្ដទេហ៎េស?ហួយ... » បន្ទាប់ពីដឹងថាវាគ្រាន់តែជាការយល់សព្វជីមីនក៏ដកដង្ហើមធូរទ្រូងធ្លាក់ស្មាចុះអស់ភាពភិតភ័យ,អម្បាញ់មិញគេភ័យស្ទើរតែគងបេះដូងស្លាប់បាត់ទៅហើយ,នឹកឃើញស្អីបានទៅយល់សព្វឃើញរឿងឆ្គួតឡប់អស់នេះ។តែថាហេតុការណ៍ទាំងនោះវាដូចជាការពិតខ្លាំងណាស់....

« ម៉ោង8ព្រឹកហើយ? »កែវភ្នែកកូនឆ្មាដែលតឹងណែនហើមព្រោះតែយំច្រើនងាកសម្លឹងមើលនាឡិកាហើយក៏ត្រូវភ្ញាក់ផ្អើលព្រោះគេម៉ោង8ទៅហើយ,តែថាម៉ោង8ដល់ពេលដែលជុងគុកត្រូវវះកាត់ហើយពិតទេ?គេគួរតែទៅអើតមើលបន្ដិចឬក៏អត់?

  ជីមីនដកដង្ហើមមិនដឹងថាទៅមើលគេឬក៏អត់ទើបទម្លាក់ជើងចុះពីលើពូកដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន...

*រំលង

      ទីបំផុតចិត្តដែលស្ទាក់ស្ទើក៏សម្រេចមកទាល់តែបាន,ជីមីនឈរមុខមន្ទីរពេទ្យដល់ធំគេងើយកសម្លឹងមើលទាំងទឹកមុខយ៉ាប់យឺតមុននឹងសម្រេចចិត្តដើរចូលទៅ...

« ជីមីន.... »តែដើរមិនទាន់ចូលដល់ខាងក្នុងផងសម្លេងនរណាម្នាក់ក៏បន្លឺឡើងហៅខ្លួនពីក្រោយ ធ្វើអោយជីមីនងាកមកយ៉ាងលឿនទាំងចងចិញ្ចើម

« លោករីដេន..... »ចិញ្ចើមដែលចងក៏ស្រាយមកវិញពេលដឹងថាជាអ្នកណាគេញញឹមស្រាលហើយក៏ឈានជើងមករកកម្លោះសង្ហារីដេនវិញ

មនុស្សកំដរ‼️(Complete)Where stories live. Discover now