ភាគ54

669 64 9
                                        

មនុស្សកំដរ‼️/ភាគ54
.......
« លោកនាំខ្ញុំទៅណា...ហុឹក »ឡានបើកចូលមកដល់ផ្លូវធំតែសម្លេងស្រែកយំជីមីននៅតែបន្ដបន្លឺឡើងជារឿយៗក្បែរត្រចៀកជុងគុកដែលកំពុងផ្ដោតអារម្មណ៍ទៅលើការបើកបររបស់គេ « ហុឺ,ខ្ញុំចង់ទៅមើលលោករីដេន...ឆាប់់នាំខ្ញុំទៅវិញទៅ..ហុឹក... »

« ស្រលាញ់វាខ្លាំងណាស់ទៅហ៎េស? » ឃើញជីមីនកាន់តែយំធ្វើអោយចិត្តជុងហ្គុកកាន់តែក្ដៅឆាបឆេះស្ទើរក្លាយជាភ្លើងទើបស្រែកកំហគដាក់ជីមីនដោយមិនថ្នមសម្លេង

« មែន,ខ្ញុំស្រលាញ់គេខ្ញុំបារម្ហពីគេស្ដាប់បានឬអត់..ហុឺ... » លឺគេកំហគជីមីនក៏កំហគដាក់វិញទាំងទឹកភ្នែកហូរសស្រាក់រាងកាយញ័រទទ្រើត ឈឺៗខ្លាំងណាស់ដែលកុហក់មនុស្សដែលខ្លួនស្រលាញ់។

« វាល្អដល់កំរិតណាទើបអូនឆ្គួតនឹងវាដល់ថ្នាក់នេះ?... » លឺពាក្យថាស្រលាញអ្នកផ្សេងចេញពីមាត់ជីមីនធ្វើអោយទ្រូងជុងហ្គុកអួលណែនដកដង្ហើមសឹងមិនចេញព្រមទាំងសួរជីមីនដោយអួលដើម.ក. ហេតុអ្វីអាម្នាក់នោះវាល្អកម្រិតណាបានជាជីមីនង៊ុបនឹងវាបែបនេះ?

« ដឹងតែគេល្អជាងលោកទៅបានហើយចន ជុងគុក... »

« វាល្អស្អីខ្លះ? »

« គេមានលុយមានឡានមានការងារទ្រព្យអំណាច,ថែមទាំងសង្ហាចិត្តល្អមិនដូចជាលោកៗជាមនុស្សយល់តែចិត្តខ្លួនឯង... » ជីមីនរៀបចំចំណុចល្អរបស់រីដេនប្រាប់ទៅកាន់ជុងហ្គុកទាំងទឹកភ្នែក សម្ដីគេស្ដាប់ទៅគេពិតជាអាត្មានិយមមុខលុយខ្លាំងណាស់ ប៉ុន្តែគេគ្មានជម្រើសផ្សេងទេ។

« បងធ្វើអីខុស?មុនពេលដែលអូនទៅមានវាបងបានធ្វើស្អីខុសហា៎ស... » ចង់ដឹងខ្លាំងណាស់ថាមុនពេលនោះគេបានធ្វើអីខុសបានជាជីមីនលួចក្បត់គេងាយៗបែបនេះ

« ហុឺ.... » ជីមីនមិនបានតបគិតតែពីយំព្រោះតែមិនដឹងថាតបបែបណាព្រោះគ្រប់យ៉ាងវាមិនមែនមកពីជុងហ្គុកនោះទេ។

« ឆ្លើយ,បងសួរថាបងធ្វើស្អីខុស?រឿងកាលពីក្លឹបក៏ដោះស្រាយគ្នារួចហើយ,មូលហេតុស្អីបានជាអូនទៅលួចមានវាទាំងដែលបងកំពុងនៅច្រង៎រៗ...អូនគិតថាបងជាមនុស្សដែលគ្មានបេះដូងមែនទេ?ត្រង់នេះវាជាសាច់មិនមែនដុំថ្មនោះទេ ដឹងទេថាវាចុកប៉ុណ្ណាដែលដឹងថាអូនកំពុងមានអ្នកថ្មីអូនប្រងើយជាមួយបង.អូននិយាយថាស្អប់បង..ហេតុអីៗបងវាមិនល្អត្រង់ណា...ឆ្លើយមកមីន..... »

មនុស្សកំដរ‼️(Complete)Where stories live. Discover now