ភាគ7

1.5K 80 1
                                        

មនុស្សកំដរ🔞/ ភាគ7
________________
*សាលារៀន ( 5 : 10pm )

អារម្មណ៍ធុញថប់ជះពេញរាងកាយតូចមុននិងជើងតូចៗស្រលូនបម្រុងឈានចុះជណ្ដើរតែដើមដៃរបស់ខ្លួនបែរជាត្រូវដៃមាំរបស់អ្នកណាម្នាក់ចាំកញ្ឆក់ចូលទៅក្នុងបន្ទប់សម្រាប់ដាក់ឥវ៉ាន់របស់អគារមួយនេះយ៉ាងលឿន

*ផឹប.

« អួយ...... »សម្លេងតូចថ្ងួចថ្ងូរចេញមកដោយការឈឺចាប់ពេលខ្នងរបស់ខ្លួនប្រុសម្នាក់នោះរុញមួយទំហឹងបុកផ្ទប់និងជញ្ជាំងរបស់បន្ទប់ មុននិងទ្វារបន្ទប់បិទជិតចាក់គន្លឹះជាប់ដោយសារតែស្នាដៃគេ
« ជុ-ជុងគុក??.... »ជីមីនបើកភ្នែកព្រិចៗទាំងភិតភ័យពេលដឹងថាបុរសម្នាក់នោះជាជុងគុក នេះគេកំពុងធ្វើអី??

« មែន!!... »ជុងគុកញញឹមចុងមាត់មុននិងស្ទុះទៅរុញជីមីនផ្ទប់និងជញ្ជាំងសារជាថ្មីពេលឃើញក្មេងម្នាក់នេះបម្រុងនិងរត់

« លោកចង់ធ្វើអី?? »សម្លេងតូចស្រែកកំហគនិងខំរើដៃចេញពីរង្វង់ដៃមាំដែលចាប់សង្គត់ដៃទាំងសងខាងខ្លួនលើកឡើងទៅលើផ្ជប់និងជញ្ជាំងជាប់

« ចង់ដឹង? »ស្នាមញញឹមចុងមាត់លេចឡើងលើមុខសង្ហាជាសារថ្មីមុននិងគេអោនមុខទៅជិតកញ្ជឹងកតូចប្រើដង្ហើមក្ដៅៗរបស់គេជះទៅលើកញ្ជឹងកជីមីនអោយកាយតូចរួញខ្លួន

« ទេ!!លែងខ្ញុំទៅខ្ញុំប្រញាប់ទៅផ្ទះ »ជីមីនខាំមាត់និងជ្រើសរើសនិយាយជាមួយស្រួលៗលួងចិត្តរបស់ជុងគុកក្រែងគេលើកលែងអោយ ទោះបីជាមិនទាន់ដឹងថាគេចាប់ខ្លួនមកព្រោះតែរឿងអ្វីក៏ដោយ!!

« វាទើបតែម៉ោងប្រាំទេ!! »

« តែខ្ញុំមានការត្រូវធ្វើ!! »

« ប្រញាប់ទៅលក់ខ្លួនអោយប្រុសហេ៎ស?? » ជុងគុកបោះពាក្យសម្ដីមាក់ងាយជីមីនទាំងញញឹមសប្បាយចិត្តនិងពាក្យសម្ដីរបស់គេ ទាំងមិនបានដឹងថាក្មេងដែលគេកំពុងមាក់ងាយនេះវាឈឺចាប់ប៉ុណ្ណា!!ឈឺៗស្ទើរតែស្លាប់ម្ដងៗទៅហើយ

« មែន!!.... »កែវភ្នែកតូចសម្លឹងមើលមុខសង្ហាចំៗនិងឆ្លើយទៅវិញទាំងសម្លេងរឹងកម្រឹសគេ
ហត់ៗពាក្យសម្ដីមាក់ងាយរបស់ប្រុសម្នាក់នេះខ្លាំងណាស់!!ពេលណាទើបគេព្រមដោះលែងខ្លួន?ពេលណាទៅ.....

មនុស្សកំដរ‼️(Complete)Onde histórias criam vida. Descubra agora