មនុស្សកំដរ‼️/ភាគ58
សម្លេងជើងរទះរុញគគិចជាមួយការ៉ូលាន់លឺឡើងបង្ករជាភាពភ្ញាក់ផ្អើលអស់មនុស្សគ្រប់គ្នាទាំងឆោរលោនាំគ្នាអើតកមើលរញៃ តាមដោយទឹកមុខសោកសៅអាណិតជាពន់ពេក
« ជុង.,បងមិនអីទេណា.ហុឹក. »សម្លេងខ្សាវៗសឹងស្ដាប់មិនលឺបន្លឺឡើងតាមដោយដៃកំពុងចាប់ដៃអ្នកជំងឺនិងរត់តាមរទះដែលមានគ្រូពេទ្យកំពុងរុញនោះទាំងទឹកភ្នែកសស្រាក់ភ្នែកក៏ហើមប៉ោងក្រហមងាំង
« សាច់ញាតិសូមចនៅខាងក្រៅ... »អ្នកគ្រូពេទ្យបន្លឺឡើងហើយក៏រុញជីមីនចេញពីបន្ទប់សង្រ្គោះបន្ទាន់ព្រមទាំងបិទទ្វារជិត
« ហុឺ...សូមជួយគេផង..ហុឹក.. »ជីមីនសម្រូតខ្លួនអង្គុយបត់ជើងនិងការ៉ូអោនមុខចុះសម្រក់ទឹកភ្នែកចេញមករហាម មុខស្រម៉េមស្រម៉ាមមើលមិនយល់សម្លៀកបំពាក់ក៏ប្រលាក់ទៅដោយឈាមក្រហមឆ្អាលដោយសារតែអោបរឹតរាងកាយជុងគុក
« ជី,ជីមីនមានរឿងអី?... »ភ្លាមៗនោះសម្លេងថេយ៉ុងក៏បន្លឺឡើងដោយភិតភ័យធ្វើអោយជីមីនងើបមុខទៅមើលរាងក្រាសដែលរងចាំចម្លើយរបស់ខ្លួន តើគេគួរតែប្រាប់ថ៉េយ៉ុងថាយ៉ាងមិចទៅ?បើដើមហេតុទាំងអស់នេះខុសមកពីគេតែម្នាក់គត់នោះ?
« លោកថេយ៍...ហុឹក...ជុង-គុក..គេ...ហុឹក »
ជីមីនអាក់សម្ដីហើបមាត់និយាយបន្ដមិនបានតទៅទៀត គេក្ដាប់ដៃណែននៅលើការ៉ូព្យាយាមទប់អារម្មណ៍មិនអោយយំមកបន្ដទៀតព្រោះពេលនេះវាដណ្ដក់សឹងដកចង្កាមាន់ទៅហើយ.
« អាជុង...ជុងហ្គុកគេកើតអី?.... »ថេយ៉ុងច្រឡោតឡើងចោតសួរជីមីនទាំងអន្ទះសារនិងងាកទៅសម្លឹងមើលបន្ទប់សង្រ្គោះបន្ទាន់នៅចំពោះមុខទាំងភិតភ័យ អម្បាញ់មិញគេរវល់លង់លក់ទាល់តែសម្លេងឆោរលោរលឺខ្ទរពេញពេទ្យទើបភ្ញាក់មកវិញតែក៏ភ្ញាក់ផ្អើលដែលមិនបានឃើញជុងគុកនៅលើគ្រែសម្រាកហើយគេក៏ប្រញាប់ចេញមកមើលក៏ប្រទះឃើញជីមីនអង្គុយយំសស្រាក់នៅទីនេះម្នាក់ឯង « ឯងលឺខ្ញុំសួរទេ,ជីមីន... »នាយរឹតតែច្រឡោតខឹងពេលមិនបានចម្លើយពីជីមីនរហូតចាប់ក្របួចកអាវជីមីនដែលយំឡើងទន់ខ្លួនអោយងើបឈរ ប្រើសម្លេងស្រែកកំហគបូកជាមួយទឹកមុខកាចសម្លឹងសម្លក់ជីមីន
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
