មនុស្សកំដរ‼️/ភាគ56
រីង...រីង
ស្របពេលនោះសម្លេងកណ្ដឹងបន្ទប់ក៏បន្លឺឡើងធ្វើអោយទាំងពីរនាក់ដែលទ្រោបលើគ្នានោះកន្រ្ដាក់ភ្ញាក់ខ្លួនមកវិញយ៉ាងលឿន,ជីមីនក៏ប្រញាប់រុញរីដេនចេញហើយក៏ងើបឈរវិញដោយខ្លួនឯងទាំងអោនមុខចុះកេះកញ្ចឹងកខ្លួនឯងតិចៗពេលនឹកដល់រឿងអម្បាញ់មិញ,ចេះភ្លេចខ្លួនបែបនេះទៅកើត...
« ខ្ញុំទៅបើកទ្វារសិន... »នាយសម្លឹងមុខជីមីនទាំងធ្វើខ្លួនមិនត្រូវដូចគ្នាមុននឹងងើបឈរហើយក៏គេចវេះទៅបើកទ្វារបាត់,អម្បាញ់មិញអាចថាវាជាអចេតនារបស់គេទាំងពីរនាក់ដែលភ្លេចខ្លួនមួយគ្រាតែយ៉ាងណាក៏មិនបានប៉ះពាល់ឬខូចខាតអ្វីច្រើនដែរបើគ្រាន់តែអោនតែមាត់
មិមទាន់ប៉ះគ្នាផង,តែថាបបូរមាត់ក្មេងម្នាក់នេះសុិចសុីដល់ហើយ!!
« ចាហ្វាយ,ទូរស័ព្ទដែលអោយខ្ញុំយកទៅធ្វើ..!!.. »កំពុងតែស្លុងនិងការគិតសម្លេងកូនចៅក៏បន្លឺឡើងព្រមទាំងហុចប្រអប់មួយមកអោយគេ
« រួចរាល់ហើយមែនទេ? »នាយទទួលយកព្រមទាំងសួរ
« បាទ... »
« ទៅវិញចុះ,អរគុណ.... »
« តែចាហ្វាយ.. . »
« មានការអីទៀតមែនទេ? »
« លោកចនផ្ដាំអោយចាហ្វាយទៅជួបគាត់ឥលូវនេះ... »
« អ្ហឹម....បន្ដិចទៀតយើងនឹងទៅ.. »នាយតបវិញហើយក៏ដើរចូលក្នុងបន្ទប់វិញក៏ប្រទះឃើញជីមីនឈរនៅជិតទូរទស្សន៍ដល់ធំសម្លឹងមុខគេភ្លឹសៗ..
« អ្នកណាមករកមែនទេ? »ជីមីន..
« រេន,គេយកទូរស័ព្ទមកអោយ... »ស្របសម្ដីនាយក៏ហុចប្រអប់និងដៃទៅអោយរាងតូចដែលសម្លឹងមុខគេភ្លឹសៗដូចចង់សួរថាអោយគេធ្វើអី?
« ជាទូរស័ព្ទរបស់ជីមីននោះអី?មើលទៅដូចនៅស្ដាយទើបយកទៅធ្វើអោយ... » រីដេនហុចទូរស័ព្ទដែលជុងហ្គុកបានបោកបែកនៅថ្ងៃដែលឈ្លោះគ្នានោះទៅអោយជីមីនខណះពេលដែលគេយកទៅជុសជួលអោយរួចរាល់
« អរគុណណាស់..វាប្រហែលជាអស់ថ្លៃហើយ...» ជីមីនទទួលយកទាំងសប្បាយចិត្ត
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
