មនុស្សកំដរ‼️/ភាគ15
*ទីលានប្រកួតបាល់បោះ
ក្នុងទីលានដែលមានសិស្សរាប់រយអ្នកកំពុងអង្គុយទស្សនាបាល់បោះរបស់បុគ្គលឆ្នើមទាំងពីរក្រុមដែលសុទ្ធតែជាប្រុសស្អាតប្រចាំសាលាបានធ្វើអោយស្រីៗរជួលចិត្តមិនស្ទើរដែលខណៈពេលនេះពួកគេលេងបានកន្លះម៉ោងមកហើយចំនួនបាល់គឺ2ស្មើរគ្នាហើយពេលនេះក៏កំពុងលេងដណ្ហើមគ្នាយ៉ាងស្វាសស្វែង
« លោកថេយ៍ហេតុអីមិនចូលប្រកួតជាមួយ
លោកជុងគុក? »ក្រោយពីមើលមកជាយូរជីមីនក៏ដាច់ចិត្តសួរទៅថេយ៉ុងដែលអង្គុយក្បែរខ្លួន
« ខ្ជិល!!ខ្ញុំមិនចំណូលខាងនេះទេ!!.. »
« អូ!!.... .. »ជីមីនធ្វើមាត់អូ...និងងក់ក្បាលតិចៗ
« ជីមីនជឿថាក្រុមណាជាអ្នកឈ្នះរវាងអាហ្គុកនិងអាម្នាក់នោះ??.. »ថេយ៉ុង
« ខ្ញុំក៏មិនដឹងដែលបើពួកគេសុទ្ធតែខ្លាំងរាងខ្លួនបែបនេះ!!.. »
« កាលពីនៅបរទេសអាហ្គុកវាលេងមិនដែលចាញ់អ្នកណាទេ!តែពេលនេះខ្ញុំមិនប្រាកដព្រោះទឹកដៃក្រុមវាអន់ណាស់ហាហា!!.. »
« លោកស្គាល់គ្នាជាមួយគេយូរហើយហេ៎ស? »
« តាំងពីតូចៗម្លេះពួកយើងទៅរៀននៅបរទេសតាំងពីអាយុ10ឆ្នាំតែខ្ញុំមកមុនវាមួយឆ្នាំចុងក្រោយនេះ!! »
« គេជាមនុស្សបែបណា??. »ជីមីនសួរដោយសម្លេងខ្សឹបៗ
« មានគោលដៅច្បាស់លាស់!!ចូលចិត្តការ
ប្រកួតប្រជែង ស្អប់ពាក្យថាចាញ់ ស្អប់អ្នកណាដែលនិយាយថាគេអន់ មិនចូលចិត្តនិយាយច្រើនស្ងៀមស្ងាត់ ពូកែលាក់អារម្មណ៍ មាត់រឹង ភាគច្រើនអាហ្គុកបង្ហាញអារម្មណ៍តាមទឹកមុខឬកាយវិការ សម្ដីអាក្រក់តែចិត្តល្អ សង្ហាតែអំណួតចរិកអន់ ហើយក៏អកតញ្ញូចំពោះឪវាដែរ!!.»ថេយ៉ុងរៀបរាប់វែងអន្លាយធ្វើអោយជីមីនអង្គុយស្ដាប់ឡើងចំហរមាត់
« បែបហ្នឹងឬ??.. »
« អ៎េ..ហើយជីមីនសួរពីវាច្រើនដល់ថ្នាក់នេះធ្វើអី??... »ម្រាមដៃវែងលើកចង្អុលមុខជីមីនទាំងព្យាយាមសម្លឹងរកចម្លើយ
CZYTASZ
មនុស្សកំដរ‼️(Complete)
Krótkie Opowiadaniaពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
