ផ្ដើមរឿង

3.7K 148 5
                                        

         ពេលរសៀលម៉ោងប្រហែលជាប្រាំល្ងាចជាពេលដែលសិស្សសាលាគ្រប់គ្នាដល់ម៉ោងសម្រាក ក៏ដូចជានៅក្នុងវិទ្យាល័យកំពុងបង្ហាញអោយឃើញពីសិស្សសាលារាប់ពាន់នាក់ទាំងប្រុសនិងស្រីកំពុងបណ្ដើរគ្នាចេញមកសម្ដៅរកយានជិនះរៀងៗខ្លួន ក្នុងចំណោមសិស្សសាលាជាច្រើនក៏បានបង្ហាញឃើញសិស្សប្រុសម្នាក់ដែលមានមាឌតូចច្រឡឹងកំពុងដើរចេញពីច្រកទ្វារសាលាព្រមទាំងបន្ដដើរទៅចិញ្ចើមផ្លូវក្នុងការធ្វើដំណើរទៅផ្ទះដោយថ្មើជើង មិនដូចសិស្សដ៏ទៃដែលមានឡានម៉ូតូកង់ជិះមកដោយខ្លួនឯងឬមានអ្នកមកទទួលឡើយ។

      ក្មេងប្រុសម្នាក់នោះមានឈ្មោះថា ជីមីន អាយុ18ឆ្នាំ ជាក្មេងកំព្រាឪពុក។ ជីមីនដើរកាន់ខ្សែកាតាបចេញមកម្នាក់ឯងត្រុកៗដោយទឹកមុខមិនស្រស់បស់ដូចជាកំពុងមានបញ្ហាអ្វីម្យ៉ាងពិបាកនឹងដោះស្រាយ ហើយបញ្ហានោះគ្មានអ្វីក្រៅពីជំងឺម៉ាក់ខ្លួននោះទេ។ ម៉ាក់កំពុងគេងនៅពេទ្យតែខ្លួនបែរជាគ្មានលុយទៅវិញ ។

      ចំណាយពេលធ្វើដំណើរដោយថ្មើរជើងប្រហែលសាមសិបនាទីជីមីនក៏បានមកដល់មន្ទីរពេទ្យមួយកន្លែងនៅទីក្រុងសេអ៊ូល ។ គ្រាន់តែឈានជើងដល់មន្ទីរពេទ្យធ្វើអោយក្មេងល្អិតដកដង្ហើមធំដោយតានតឹងស្ទើរតែប្រេះ ពិបាកចិត្តមិនដឹងនិយាយបែបណាអោយសម ។ តើអោយក្មេងសិស្សសាលាដូចជាគេទៅរកលុយបានមកពីណាមកបង់ថ្លៃថ្នាំថ្លៃស្នាក់នៅរបស់ម៉ាក់គេទៅ?

« សួស្ដីអ្នកគ្រូពេទ្យ! ខ្ញុំចង់ជួបលោកដុកទ័រ! »
មកដល់តុពត៍មានរបស់មន្ទីរពេទ្យសម្លេងតូចស្ដើងក៏បន្លឺឡើងទៅកាន់គ្រូពេទ្យស្រីម្នាក់ដោយស្នាមញញឹមស្រាល

« ចា៎សគាត់នៅក្នុងបន្ទប់ពិគ្រោះជំងឺនៅជាន់ទី13បន្ទប់លេខ501! » អ្នកគ្រូពេទ្យស្រីតបមកវិញដោយស្នាមញញឹមគួរសមដាក់ក្មេងសិស្សសាលាវិញ

« អរគុណច្រើន! » ទទួលបានចម្លើយហើយជីមីនក៏អរគុណនាងយ៉ាងគួរសមសឹមដើរចេញទៅរកជាន់ដែលនាងបានប្រាប់មុននេះ។ ជិះជណ្ដើរយន្ដប្រហែលពីរនាទីជីមីនក៏បានដល់ជាន់ទី13 ជំហ៊ានជើងខ្លីបោះចេញពីជណ្ដើរយន្ដមួយៗដោយកែវភ្នែករ៉េសម្លឹងរកបន្ទប់លេខ501 ពេលប្រទះឃើញហើយក៏លើកកណ្ដាប់ដៃតូចៗគោះតិចៗដើម្បីសុំការអនុញ្ញាតពីម្ចាស់បន្ទប់ជាមុនសិន

មនុស្សកំដរ‼️(Complete)Tempat cerita menjadi hidup. Temukan sekarang