Part 20

1.3K 81 2
                                        

មនុស្សកំដរ‼️/ភាគ20
___________________

         ជីមីនចេញមកតាមគេតែវាហួសពេលព្រោះតែចូលបន្ទប់ទឹកបាត់ទៅហើយទើបជីមីនដើរធ្លាក់ស្មាទៅរកទឹកផឹកនៅខាងក្រៅវិញ អម្បាញ់មិញបញ្ចេញទឹកច្រើនពេលនេះដូចជាខ្សោះៗក្នុងខ្លួនយ៉ាងមិចមិនដឹង។

« ហេតុអីគេចង់អោយខ្ញុំឈប់រវល់ជាមួយអ៊ុនវូ? »
ត្រគៀកសាយផ្អែកនឹងCounterឈរអោបដៃនឹកគិតពីពាក្យសម្ដីជុងគុកដែលហាមប្រាណខ្លួនមុននេះទាំងមិនយល់ អ៊ុនវូមិនមែនជាមនុស្សល្អ?តាំងតែពីរស្គាល់គ្នាជាមួយអ៊ុនវ៉ូខ្លួនមិនដែលឃើញប្រុសម្នាក់នេះមើលងាយប្រើសម្ដីធំដាក់អ្នកណាទេ គេជាមនុស្សរួសរាយ ចិត្តល្អ ស្មោះត្រង់ ថែមទាំងសង្ហានេះហើយជាចំណុចទាក់ទាញធ្វើអោយមនុស្សគ្រប់គ្នាចូលចិត្តគេ។
« ប្រហែលជាគេស្អប់អ៊ុនវ៉ូទើបមិនចង់អោយខ្ញុំរវល់ជាមួយ តែវាមានបញ្ហាទេបើខ្ញុំមិនឈប់? »ជីមីននិយាយម្នាក់ឯងហើយក៏ដាក់ដបទឹកក្នុងដៃទៅលើCounterវិញមុននឹងដើរលឿនស្វែវចូលទៅក្នុងបន្ទប់គាប់ជួននឹងពេលជុងគុកចេញមកវិញល្មម

« ជុងគុកលោកទៅណាមែនទេ? »ជីមីនសួរតិចៗពេលឃើញគេស្លៀកពាក់ដូចបម្រុងចេញក្រៅទាំងនេះវាម៉ោង7,8យប់ឥលូវហើយ ជំហានជើងខ្លីក៏បោះសន្សឹមៗទៅរកគេ

« ខ្ញុំត្រូវជម្រាបឯងដែរ? »សម្លេងក្រល៎បន្លឺឡើងទាំងមិនសម្លឹងមើលមុខតូចច្រមិចដៃក៏រវល់នឹងការកិបឡេវអាវរបស់ខ្លួន

« ខ្ញុំគ្រាន់តែសួរធម្មតាលោកក៏ឆ្លើយមកវិញធម្មតាមិនបាន?? »

« ហេតុផលអីត្រូវនិយាយធម្មតាជាមួយឯង? »
ស្នាមញញឹមហួសចិត្តលេចឡើងលើផ្ទៃមុខសង្ហារាងកាយរបស់គេក៏បង្វែលមកឈរទល់មុខនឹងរាងតូចដែលឈរជ្រួញចិញ្ចើម

« លោកកើតអី? »ជីមីនសួរទាំងមិនយល់នៅពេលដែលគេប្ដូរមកជាប្រើសម្ដីទឹកមុខកាយវិការដូចទៅនឹងពីដំបូងទាំងដែលគេខានប្រើវាមួយខែមកហើយ....

« កើតអី?ខ្ញុំដូចជាមនុស្សមិនប្រក្រតី?? »

« លោកខឹងខ្ញុំមែនទេ? »ជីមីនត្បុលសួរវិញយ៉ាងលឿន

« ហេតុផលអីដែលខ្ញុំត្រូវខឹងឯង?? »

« រឿងរបស់អ៊ុនវ៉ូ!! »

មនុស្សកំដរ‼️(Complete)Where stories live. Discover now