ភាគ37

907 83 7
                                        

មនុស្សកំដរ‼️/ភាគ37
______________________
« បងសុំទោស!! »សម្លេងស្រាលស្រទន់បន្លឺឡើងក្បែរត្រចៀកជីមីនស្របដោយចង្កាស្រួចដាក់លើស្មាតូចជីមីនដែលកំពុងធ្វើមុខក្រម៉ក់ក្រម៉ូវមើលមិនយល់ដៃក៏រឹតបន្ដឹងអោបចង្គេះមួយក្ដាប់យ៉ាងណែន

« ........ »ជីមីនស្ងៀមខណៈពេលលឺសម្ដីពិរោះហួសថ្លែងរបស់គេបូកនិងសព្វនាមបងដែលគេមិនធ្លាប់ប្រើជាមួយខ្លួនសោះសូម្បីតែម្ដង តើនេះគេកំពុងបោកបញ្ឆោតខ្លួនអោយចូលអន្ទាក់គេទៀតហើយមែនទេ?

« មីន,ខ្ញុំដឹងថាខ្ញុំខុសដែលប្រព្រឹត្តអំពើអម្បាញ់មិញដោយមិនគិតពីអារម្មណ៍របស់ឯងតែឯងក៏ដឹងថាអារម្មណ៍ខ្ញុំវាខ្ពស់កម្រិតណាពេលដែលនៅក្បែរឯង?លើកលែងទោសអោយខ្ញុំមកណាខ្ញុំសន្យាថានឹងមិនធ្វើបែបនេះទៀតទេ!! »ដោយឃើញថាជីមីនស្ងាត់ជុងគុកក៏ពោលពាក្យសុំទោសលួងលោមឡើងដោយសម្លេងផ្អែមស្រទន់ ទោះបីជាគេមិនជំនាញខាងសម្ដីលួងឬផ្អែមក៏ដោយក៏គេខិតខំប្រឹងដែលដើម្បីបញ្ជក់អោយឃើញថាគេស្រលាញ់ជីមីនពិតប្រាកដមិនបានលេងសើច។អម្បាញ់មិញគេក៏ដឹងថាគេខុសតែគេទប់ទល់អារម្មណ៍ខ្លួនឯងដែលកំពុងឆេះមិនបានពិតមែនដំបូងគ្រាន់តែចង់ថើបធម្មតាអោយសមតម្លៃដែលខ្លួនខឹងប្រច័ណ្ឌជីមីនទេ តែអ្នកណាដឹងថាវាមិនបញ្ឈប់ត្រឹមការថើប??

« សុំទោសហើយលោកអាចធ្វើអោយខ្ញុំបំភ្លេចរឿងហ្នឹងចោលបានទេ? »ជីមីនសួរដោយសម្លេងខ្សឹបៗស្ដាប់មិនចង់បានស្របទឹកមុខកាយវិកាយនៅតែស្ងៀមគ្មានប្រតិកម្មដូចជាមិនបានញាប់ញ័រនឹងសម្ដីបកស្រាយផ្អែមល្ហែមរបស់ជុងគុក

« ទេ,តែខ្ញុំសុំទោសអោយសមហ្នឹងកំហុសដែលខ្ញុំខុស!! »

« លោកដឹងទេថាខ្ញុំភ័យប៉ុណ្ណាពេលដែលបាត់លោក?តាមរកលោកអស់រយះពេលប៉ុន្មានម៉ោង?រហូតមកដល់ពេលនេះនៅចំណុចណាក៏មិនដឹង មិនដឹងថារកផ្លូវទៅវិញឃើញឬអត់?ស្លាប់ឬរស់ក្នុងព្រៃនេះក៏មិនដឹង,តែមើលលោកធ្វើចរិកចុះបំភ័យខ្ញុំហើយនៅមកបំពានរាងកាយរបស់ខ្ញុំទាំងដែលខ្ញុំបដិសេដទាំងដែលខ្ញុំកំពុងភ័យស្ទើរគាំងបេះដូង លោកគិតថាកំហុសលោកតិចណាស់ឬ? »
« មកដល់ពេលនេះខ្ញុំមិនដឹងថាលោកស្រលាញ់ខ្ញុំឬក៏អត់ទេ,តែដូចដែលខ្ញុំនិយាយបើមិនស្រលាញ់ទេឈប់យកអារម្មណ៍ខ្ញុំទៅលេងសើចទៅខ្ញុំឈឺៗព្រោះខ្ញុំស្រលាញ់លោកពិតប្រាកដ,ស្ដាប់បានឬអត់??? »ជីមីនខាំមាត់ទប់ទឹកភ្នែកសឹមបន្លឺឡើងដោយសម្លេងខ្សោយៗអួលដើមកប៉ុន្ដែចុងប្រយោគក៏ស្រែកកំហគដាក់មនុស្សប្រុសដែលអោបខ្លួនមួយទំហឹងទាំងស្រក់ទឹកភ្នែកតក់ៗនៅពេលដែលទប់អារម្មណ៍មិនជាប់ ធ្វើអោយជុងគុករសាយដៃអោបជីមីនហើយក៏ចាប់បង្វែលខ្លួនតូចរបស់ជីមីនអោយមកទល់មុខជាមួយគេ

មនុស្សកំដរ‼️(Complete)Where stories live. Discover now