ភាគ42

654 55 0
                                        

មនុស្សកំដរ‼️/ភាគ42
______________________
« ឡប់អ្នកណាប្រពន្ធបង?? »ជីមីនស្រែកឡើងចាចដាក់ត្រចៀកអ្នកដែលកំពុងបីខ្លួនធ្វើអោយជុងគុកអស់សំណើចតែមិនបានតបតព្រោះចុះមកដល់ក្រោមទៅហើយខ្ជិលឈ្លោះប្រកែកគ្នាច្រើន ទើបដាក់រាងតូចទៅលើកៅអីពេលមកដល់តុអាហារក្រោយមកទើបដាក់ខ្លួនអង្គុយក្បែរជីមីនតាមក្រោយ

« មកហើយ,ឆាប់ញាំទៅប្រយ័ត្នត្រជាក់
អស់!! »ម៉ាក់ជីមីននិយាយឡើងដោយដាក់ខ្លួនអង្គុយទល់មុខជីមីន

« ម៉ាក់លោកយាយនៅឯណា?? »

« គាត់សម្រាន្តលក់ហើយ!! »

« អូ៎..... »ជីមីនធ្វើមាត់អូរទាំងងក់ក្បាលមុននឹងចាប់ផ្ដើមញាំអាហារលើតុទាំងស្ងៀមស្ងាត់ ពេលនេះក្នុងតុអាហារទាំងមូលក៏ស្ងាត់ជ្រៀបគ្មានអ្នកនិយាយស្ដីរហូតដល់រួចរាល់

« ពួកកូនមកទីនេះយូរគួរសមដែលហើយត្រូវទេ? »ម៉ាក់ជីមីនបន្លឺឡើងស្របពេលដែលគាត់ដាក់ចានបង្អែមទៅលើតុពីចានចំពោះមុខជីមីននិងជុងគុក

« បាទ,ម៉ាក់!! »ជីមីន

« ម៉ាក់គិតថាពួកកូនគួរតែទៅវិញល្អជាង,ព្រោះខាតការសិក្សាយូរដែលហើយ!! »

« ខ្ញុំក៏គិតអញ្ចឹងដែលអ្នកមីង!! »ជុងគុក

« ចុះម៉ាក់?? »ជីមីន

« ម៉ាក់នៅទីនេះជាមួយលោកយាយ!! »

« មិចហ្នឹងអាចទៅម៉ាក់,ម៉ាក់គួរតែយកលោកយាយទៅសេអ៊ូលជាមួយក៏បាន!! »

« លោកយាយមិនចង់ទៅណាមួយគាត់ក៏ធូរច្រើនហើយដែរ,ហើយកូនមិនបាច់ភ័យរឿងខ្លាចម៉ាក់ឈឺទេព្រោះនៅខេត្តគេក៏មានថ្នាំដែលម៉ាក់លេបជាប្រចាំចំណែកលុយចាយវាយម៉ាក់អាចបេះក្រូចនៅចំការលោកយាយលក់បានហើយ,កូនមិនបាច់ភ័យទេ!! »

« តែពេទ្យនៅឆ្ញាយណាស់ម៉ាក់!! »

« គ្មានបញ្ហាទេមួយខែម៉ាក់ឡើងទៅពិនិត្យសុខភាពម្ដង!!ប្រាប់ថាមិនបាច់បារម្ហទេលឺឬអត់?ទៅវិញខំរៀនអោយចប់ទៅដើម្បីបំពេញក្ដីស្រមៃរបស់កូន!! »គាត់បន្ដតែពេលឃើញជីមីនពេបមាត់ធ្លាក់ទឹកមុខចុះទើបគាត់ចាប់ដៃ
ជីមីនមកអង្អែលនឹងលើកកម្លាំងចិត្តព្រមទាំងផ្ដល់ទំនុកចិត្តថាគាត់មិនអីពិតមែន..

មនុស្សកំដរ‼️(Complete)Tempat cerita menjadi hidup. Temukan sekarang