មនុស្សកំដរ‼️/ភាគ41
_______________________
ចំណាយពេលដើរពីក្នុងព្រៃត្រឡប់មកវិញ
ប្រហែលជាមួយម៉ោងទើបមកផ្ទះ។ ម៉ាក់ជីមីន
ក៏បានអរគុណដល់អ្នកស្រុកជាភូមិព្រមទាំង លោកចាហ្វាយស្រុករួចរាល់ហើយ ពួកគាត់ ត្រឡប់ទៅវិញអស់នៅសល់តែសមាជិក
គ្រួសាររបស់ជីមីននិងជុងគុក ហើយខណៈ ពេលនេះទាំងពីរនាក់ក៏កំពុងអង្គុយក្នុងបន្ទប់របស់ខ្លួនបន្ទាប់ពីងូតទឹកសម្អាតខ្លួនហើយ...
« ប្រហែលជាស្អែកវាស្រកវិញហើយ! »ជុង
គុកញីថ្នាំរិតលើជើងរបស់ជីមីនថ្នមៗដោយ
កាយវិការទន់ភ្លន់ព្រមទាំងនិយាយឡើងដោយ
សម្លេងស្រទន់កែវភ្នែកក៏ដក់ជាមួយជើង
ស្រលូនដែលខ្លួនកំពុងឆ្លីថ្នមៗ
« ហុឹម,ចុះបងអៀវអូនមកយូរហើយមាន
ឈឺអ្វីទេ? »ជីមីនក្រហឹមក្នុងបំពង់.ក.ព្រមទាំង
ចោទសួរគេវិញ ថាទៅតាំងពីក្នុងព្រៃមកដល់
ផ្ទះជុងគុកអៀវគេមករហូតសូម្បីតែងូតទឹកក៏បី
ទៅបីមករហូតធ្វើអោយគេនេះមានអារម្មណ៍
ថាអៀនៗនឹងម៉ាក់របស់គេដែលតាមសម្លឹង
មើលគ្រប់សកម្មភាព
« ចុកជើងបន្ដិចបន្ដួចហ្នឹងឯង!! »
« ចាំអូនលាបអោយវិញ!! »ជីមីនស្នើរសូម
ជុងគុកក៏មិនបានបដិសេដទើបសន្ដូកជើងត្រង់
លើរនាបផ្ទះព្រមទាំងជ្រត់ដៃទាំងសងខាងទៅ
ក្រោយ បន្ទាប់ពីនោះក៏ដល់ពេលដែលជីមីន
ត្រូវធ្វើម្ដង គេយកប្រេងមករិតលើជើងដែល
មានសាច់ដុំថ្នមៗព្រមទាំងច្របាច់តិចៗចុះឡើង
ធ្វើអោយជុងគុកមានអារម្មណ៍ល្អប្រសើរ
កែវភ្នែកទាំងគូរក៏ដក់ជាមួយមុខតូចច្រមិច
ដែលថ្ពាល់ក្រហមព្រឿងៗបបូរមាត់ពើងឡើង
ព្រមជាមួយកែវភ្នែកមានពន្លឺដូចគុជខ្យងក្លិន
ខ្លួនក្រអូបប្រហើរសាយភាយចេញពីសាច់
ទន់ល្មើយធ្វើអោយគេទប់អារម្មណ៍មិន
ចង់បានសឹងតែហក់ទៅសង្គ្រប់ថើបញាក់ញី
ក្មេងម្នាក់នេះអោយណាណី
មិនដឹងថាមនុស្សប្រុសស្អីស្អាតដល់ថ្នាក់នេះ!!
« ធូរខ្លះទេ? »ក្រោយពេលច្របាច់បាន
មួយសន្ទុះជីមីនក៏ងើបមុខសួរគេដោយប្រើ
ក្រសែភ្នែកដូចជាកូនឆ្មា ធ្វើអោយ
ស្នាមញញឹមទន្សាយរបស់ជុងគុកបញ្ចេញមក
បានយ៉ាងងាយ
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
