មនុស្សកំដរ‼️/ភាគ22
____________________
*សាលារៀន
« សន្ដិសុខ,មានឃើញក្មេងប្រុសម្នាក់មាឌតូចស្ពាយកាតាបពណ៍ផ្ទៃមេឃទេ?? »ដោយទ្រាំនឹងការរងចាំទើបជុងគុកសម្រេចចិត្តមកតាមដល់សាលាតែសភាពសាលាពេលនេះប្រែជាស្ងាត់ឈឹងចុះក្មេងម្នាក់នោះទៅណាហើយ?តេក៏មិនចូលទៀត យ៉ាប់អើយយ៉ាប់។
« អរ,ឃើញចេញមកហើយតែលឺថាមានអ្នកខលមកអោយទៅក្រោយអគារខាងត្បូងទើបឃើញគេដើរចូលទៅវិញ!! »ពូសន្ដិសុខតបវិញទាំងយ៉ាងសមគួរណាមួយក៏ចាំច្បាស់ក្មេងប្រុសម្នាក់នោះដែលជាប់ក្នុងអាគារជាមួយក្មេងម្នាក់នេះលើកមុន
« យូរឬនៅ?? »
« កន្លះម៉ោងហើយបាទ!! »
« នេះធ្វើជាសន្ដិសុខយ៉ាងមិចបានជាគ្មានដឹងខ្យល់អីបែបនេះមនុស្សយូរទៅក្នុងសាលាបាត់យ៉ាងយូរមិនទៅតាមរកមើលបើគេកើតអីលោកកុំសង្ឃឹមថាបានសុខអោយសោះ!! »ជុងគុកស្រែកកំហគមាំងៗព្រមចង្អុលមុខគ្មានខ្លាចញញើតហើយក៏ស្ទុះចូលឡានវិញបើកចូលទៅក្នុងសាលាតែម្ដង ពេលនេះម៉ោងទើបតែ4ជិតប្រាំតែទម្លាប់សាលានេះអោយតែម៉ោង4ដឹងតែបាត់មនុស្សអស់ហើយចុះក្មេងម្នាក់នោះទៅរកស្អីនៅទីនោះ?មិនដឹងទេថាវាមានគ្រោះថ្នាក់?សំខាន់មិនខលប្រាប់គេមុនទៀត!!
*ងុឺត
សម្លេងជាន់ហ្វាំងឡានលាន់លឺមួយទំហឹងមុននឹងជុងគុកចុះពីលើឡានរត់ចូលទៅកាន់អាគារមួយនេះដើរធាក់គ្រប់បន្ទប់សំណាងវាមានតែមួយជាន់ធ្វើអោយគេងាយស្រួលក្នុងការឆែករកតែមួយអគារមានប្រាំបន្ទប់គ្មានឃើញសូម្បីតែស្រមោលជីមីនឬក៏អ្នកណាម្នាក់ឡើយ
« នៅឯណាទៅពុទ្ធោអើយ!! »រាងក្រាសឈរ
ជ្រែកចង្គេះដោយអារម្មណ៍មួរម៉ៅគេយកអណ្ដាតទល់ថ្គាមគិតបានបន្ដិច មិនដឹងនឹកឃើញអ្វីទើបដើរ
សម្ដៅទៅខាងក្រោយអគារដែលមានដើមឈើដុះរញេរញៃពេញនឹង គេចេះតែដើរៗរហូតដល់លឺសម្លេងល្វើយៗក្បែរនេះទើបដើរទៅតាមប្រភពសម្លេងមុននឹងជំហានជើងត្រូវទច់កែវភ្នែកប្រែជាក្រហមមាំសម្លឹងមើលសកម្មភាពនៅនឹងមុខទាំងអារម្មណ៍ឆេះឆួល ដៃក៏រហ័សទាញខ្សែក្រវ៉ាត់ខ្លួនចេះមករុំនឹងប្រអប់ដៃសល់ប្រវែងប្រហែលមួយចង្អាមដែលអាចុងគេជាក្បាលខ្សែក្រវ៉ាត់រូបនាគមើលក៏ដឹងថាធ្ងន់ប៉ុណ្ណា វាយតែមួយដងដឹងតែបែកក្បាលហូរឈាមវ៉ូ
ESTÁS LEYENDO
មនុស្សកំដរ‼️(Complete)
Historia Cortaពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
