មនុស្សកំដរ‼️/ ភាគ5
__________________
*ទន្លេហាន
បរិយាកាសស្ងប់ស្ងាត់មេឃក៏ចាប់ផ្ដើមចុះត្រជាក់ធ្លាក់ខ្យល់មកយា៉ងរំភើយដល់មនុស្សគ្រប់គ្នាមិនថាកំពុងលង់លក់ឬក៏កំពុងដើរលេងកម្សាន្ដក៏ដោយអោយរងារគ្រប់តែគ្នា។តែខុសអីតែមនុស្សពីអ្នកដែលកំពុងអង្គុយក្រោយគូទឡានទំនើបក្រោមស្ពាននៃទន្លេហានដែលពេលនេះប្រែជាស្ងប់ស្ងាត់មិនសូវមានមនុស្សឆ្លងកាត់ច្រើន។បន្ទាប់ពីត្រូវជុងគុកអូសទាញមកគេក៏មិនបាននាំខ្លួនទៅណាឆ្ញាយគឺមកអង្គុយផឹកស្រាមើលទន្លេនេះឯង កែវភ្នែកកូនឆ្មាក៏ចេះតែលួចសម្លក់មើលមុខសង្ហារាល់មួយនាទីម្ដងក្រោយពេលដែលគេស្ងាត់យ៉ាងយូរមិននិយាយសួរនាំដូចជាពេលដំបូង គឺឥតតែពីអង្គុយផឹកស្រាបណ្ដែតអារម្មណ៍ដល់ណាមិនដឹងចង់បបួលគេទៅវិញក៏មិនហ៊ាន។
« គ្រាន់តែនិយាយជាមួយគេៗមិនសម្លាប់ឯងចោលទេផាក ជីមីនអើយ!!.. »ជីមីនប្រាប់ខ្លួនឯងក្នុងចិត្តនិងខំប្រឹងដកដង្ហើមចូលយ៉ាងវែងនិងដកចេញមកវិញសន្សំភាពក្លាហានមិនអោយខ្លាចប្រុសឈាមត្រជាក់ម្នាក់នេះ
« គឺ...ជុងហ្គុ-...... »
« កុំហៅឈ្មោះខ្ញុំធ្វើដូចជាមនុស្សស្និតស្នាលគ្នាពេក!! »ជុងហ្គុកបន្លឺឡើងកាត់សម្ដីជីមីនមុននិងលើកស្រាមកអកបន្ដទាំងភ្នែកនៅសម្លឹងដក់ជាប់និងទូកដែលកំពុងបណ្ដែតខ្លួនលើទឹក។ចំណែកអ្នកឯងគេនិយាយកាត់វិញគឺគាំងៗស្ញេញតែម្ដងគ្រាន់តែហៅឈ្មោះរបស់គេមិនបានដែលឬ?មនុស្សស្អីប្រកាន់ច្រើនបែបនេះ?ហៅអាឆ្គួតតែម្ដងទៅល្អទេ?
« ក-ក៏បាន!!គ្រាន់តែចង់សួរថាពេលណាលោកទៅវិញ? »រាងតូចដកដង្ហើមធំនិងលើកជង្គង់ទាំងសងខាងបញ្ឈរឡើងនិងដាក់ចង្កាលើជង្គង់ មិនចង់និយាយទេថាពេលនេះមូសខាំគេសឹងតែអស់ឈាមពីខ្លួនទៅហើយ=_=
« ខ្ញុំស្រវឹងហើយបើកឡានទៅវិញមិនបានទេ ដេកទីនេះមួយយប់ទៅ!! »ស្របសម្ដីគេក៏ងាកមកមើលមុខតូចច្រមិចដែលកំពុងពេបនិងបែរទៅផឹកស្រាវិញធ្វើមិនដឹង មែនពេលនេះគេកំពុងស្រវឹងក្បាលក៏ឈឺឆ្គៀបៗបើកទៅវិញប្រាកដជាបានដេកនៅប៉ុស្តិ៍ប៉ូលីសមិនខានអញ្ចឹងសុខចិត្តដេកទីនេះវាល្អជាង អត់អស់លុយ-,-
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
