ក្រោយពេលទំលាក់ជីមីនចោលហើយជុងគុកក៏បានមកអង្គុយនៅក្រោមស្ពានហានផឹកស្រាបំបាត់ការខូចចិត្ត,ដូចជាពាក្យដែលគេនិយាយថា ÷
" ផឹកស្រាដើម្បីបំភ្លេចអូន "
តែ!!វាមិនដូចអ្វីដែលគេនិយាយឡើយកាន់តែផឹកចិត្តកាន់តែនឹក,នឹកគ្រាធ្លាប់សាសង នឹកពាក្យសម្ដីអូនបងផ្អែមល្ហែមដែលធ្លាប់និយាយជាមួយគ្នា នឹកស្នាមញញឹមដល់ស្អាតដែលតែងតែញញឹមផ្ដល់ភាពកក់ក្ដៅផ្ដល់កម្លាំងដល់គេគន្លងមក,នឹកៗរង្វង់ដៃតូចៗដែលតែងតែអោបរឹតរាងកាយគេពេញៗដៃ,នឹកបបូរមាត់ទន់ៗធ្លាប់ប៉ះពាល់ថើបជញ្ជក់បឺតយករសជាតិនៃភាពផ្អែមល្ហែមរវាងគ្នានិងគ្នា,នឹកៗគ្រប់ អនុស្សាវរីយ៍ដែលបានសាងមកជាមួយគ្នានឹកពាក្យសម្ដីដែលធ្លាប់សន្យាថានឹងរៀបការជាមួយគ្នានៅពេលរៀនចប់...
នឹកឃើញពេលណាចិត្តវាឈឺពេលនោះ!
គេថាមនុស្សប្រុសដែលសម្រក់ទឹកភ្នែកដោយសារស្នេហាមានន័យថាគេស្រលាញ់ម្នាក់នោះខ្លាំងហើយ,មែនវាជាការពិតពេលនេះជុងហ្គុកកំពុងយំៗដោយសារតែមនុស្សម្នាក់ដែលគេស្រលាញ់ស្ទើតែឆ្គួតកំពុងតែចាកចេញពីជីវិតរបស់គេទៅសាងអនាគតជាមួយអ្នកថ្មី,គេមិនធ្លាប់គិតឡើយថានឹងត្រូវបាត់បង់មនុស្សម្នាក់នេះចេញពីជីវិតភ្លាមៗបែបនេះ កំពុងស្រលាញ់គ្នាសុខៗក៏លេចរូបរាងអ្នកទីបី,ស្នេហាតែមានអ្នកទីបីហើយវាគ្មានក្ដីសុខទៀតឡើយ.....
« ហុឹក...ហុឺ...ហុឹក.... »សម្លេងជុងហ្គុកយំលឺកាន់តែខ្លាំងទឹកភ្នែកហូរស្រក់ជោគអាវដែលមានឈាមក្រហមប្រតាកលើនោះដូចគ្នា,គេយកដៃទប់ទ្រូងដែលលោតសឹងតែគាំងម្ដងៗដៃម្ខាងទៀតក៏កាន់ដបស្រាជាប់ដៃ,អ្នកផ្សេងឃើញប្រហែលជាសើចចំម្អកអោយគេដែលមកអង្គុយផឹកស្រាយំសម្លៀកបំពាក់ស្រម៉េមស្រម៉ាមដូចជាមនុស្សឆ្គួតបែបនេះ តែ..
គ្មានអ្នកណាយល់ពីអារម្មណ៍គេទេថាគេឈឺកម្រិតណា!!
« ហុឹក...ហេតុអី...ហុឹក... »សម្លេងក្ងួរៗដូចជាស្រវឹងបន្លឺឡើងចោតសួរទៅកាន់ទឹកទន្លេចោលស្របនឹងដៃលើកស្រាមកអ៊កសឹងដាច់មួយដប..
គេដឹង,ដឹងថាគេមិនត្រូវធាតុជាមួយស្រាផឹកពេលណាវាធ្វើទុក្ខពេលនោះ កាន់តែផឹកក្បាលកាន់តែឈឺដូចជាគេយកដំបងមកវាយ,តែគេមិនបានខ្វល់ពេលនេះគេខូចចិត្តគេចង់ផឹកផឹកអោយស្លាប់បាត់តែម្ដងក៏ល្អកុំអោយបេះដូងវាឈឺគ្រាំគ្រាជាងនេះ ដោយសារមនុស្សដំបូងដែលគេស្រលាញ់។គេធ្លាប់គិតថាជីមីនជាមនុស្សដំបូងហើយក៏ជាមនុស្សចុងក្រោយសម្រាប់ជីវិតគេដូចគ្នា គេមានក្ដីស្រមៃចង់សាងគ្រួសារតូចមួយជាមួយជីមីននៅពេលអនាគត..តែពេលនេះក្ដីស្រមៃត្រូវបានរលាយត្រឹមនេះ..ព្រោះ.ជីមីនស្រលាញ់លុយគេមិនមែនគេឡើយ។
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
