ភាគ4

1.4K 90 2
                                        

មនុស្សកំដរ‼️/ភាគ4
________________
*ក្លឹប

     ចុះឡើងៗពេលវេលាធ្វើការក៏បានមកដល់ម្ដងទៀតជីមីនក៏រហ័សចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ព្រោះសល់ពេលមិនយូរទៀតដល់ពេលក្លឹបបើកហើយ

« អាមីនម្សិលមិញឯងទៅណាបាត់មួយយប់? »ខណៈពេលដែលកំពុងផ្លាស់ទ្វារបន្ទប់ក៏បើកឡើងមុននឹងរាងកាយស៊ុនជីចូលមកតាមក្រោយទាំងមុខស្អុយ

« យើងសួរឯងទើបត្រូវគ្រាន់តែចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមក៏បាត់ឯងភ្លែតតែម្ដង! »កែវភ្នែកកូនឆ្មាសម្លក់មុខមិត្តរបស់ខ្លួនមុននឹងទាញអាវមកពាក់នឹងកិបឡេវម្ដងមួយៗ

« ឆ្កែយាមក្លឹបចាប់ទៅ!!.. »

« ស្អីឯង?? »ជីមីនលាន់មាត់យ៉ាងលឺមុននឹងសួរស៊ុនជីទាំងមិនយល់ ឆ្គែៗស្អីក៏សាហាវម្លេះ?

« គ្មានអីទេបំភ្លេចចោលទៅ!!គិតតែពីរឿងឯងវិញទៅយប់មិញមានទៅធ្វើស្អីទេ?? »

« ធ្វើស្អី??គ្មានទេ.... »ជីមីនឆ្លើយទាំងធ្វើភ្នែកក្រឡាប់ចុះឡើងនិងបន្លំយកទឹកអប់មកបាញ់គេចភ្នែកពីស៊ុនជី

« បើគ្មានមើលមុខយើងអោយចំ!!.. »ស្របសម្ដីស៊ុនជីក៏ទាញស្មាតូចអោយមកឈរទល់មុខខ្លួននិងបង្គាប់អោយសម្លឹងមើលភ្នែករបស់គេ

« យើងប្រាប់ហើយថាគ្មានទេ.. »ជីមីនគេចភ្នែកងាកមុខចេញមិនហ៊ានសម្លឹងមើលមុខស៊ុនជីចំ

« កហុក!!សម្ដីយើងឯងស្ដាប់មិនបានឬបានជាទៅធ្វើរឿងបែបនោះ?? »

« យើងគ្មានជម្រើសទេ សុ៊ន!!.. »

« ហ៊ើយ!!ខុសយើងដោយខ្លួនឯងដែលណែនាំឯងមកធ្វើការបែបនេះ!! »ស៊ុនជីដកដង្ហើមធំនិងដាក់ខ្លួនអង្គុយលើតុសំអាងនិងអោបដៃចូលគ្នា គេខុសៗដែលនាំមិត្តមកធ្វើការកន្លែងបែបនេះក៏ដឹងថាវាមិនមែនជាកន្លែងដែលល្អ។

« ស៊ុន!!ឯងមិនបានខុសទេឯងនាំយកមកធ្វើការមួយដែលត្រឹមត្រូវយើងជាអ្នកខុសដោយខ្លួនឯងដែលជ្រើសរើសផ្លូវមួយនេះ!!.. »

« យ៉ាងណាក៏យើងមានចំណែកខុស ចាំយើងទៅរកការងារកន្លែងផ្សេងអោយឯងវិញក៏បាន!! »

មនុស្សកំដរ‼️(Complete)Onde histórias criam vida. Descubra agora