« ក្រែងលោកថា70%ភាគរយមែនទេ? »

« នោះជាពេលមុនតែពេលនេះគេមានគ្រោះថ្នាក់ ចរាចរណ៍ថែមមួយតង់ទៀត,ផ្នែកក្បាលប៉ះទង្គិចជាមួយរបស់រឹងខ្លាំងណាស់បែបនេះទើបការវះកាត់មានសង្ឃឹមតិចបំផុត... »

« ចុះបើមិនវះកាត់? »

« ខ្ញុំក៏មិនធានាអាយុជីវិតគេដូចគ្នា ព្រោះថាដូចដែលខ្ញុំនិយាយយ៉ាងចឹងគេប៉ះពាល់ផ្នែកក្បាលខ្លាំងថែមទាំងត្រូវគ្រាំគ្រឿងក្នុងថែមទៀត.. បែបនេះមានតែវះកាត់សាកល្បងថាមិនត្រូវព្រះអាចនឹងជួយគេអោយរួចផុតពីសេចក្ដីស្លាប់ក៏បាន...តែខ្ញុំមិនបង្ខំលោកទេសូមលោកគិតពិចារណាអោយល្អិតល្អន់ជាមុនសិនសុីញេ្ញ... »

« ខ្ញុំ....ខ្ញុំព្រមសុីញ្ញេ...ខ្ញុំនឹងប្រថុយ.... »

« អរគុណ,ការវះកាត់នឹងរួចរាល់រយះពេលប្រហែលជាបីម៉ោងទៀត.... » គាត់ទទួលយកក្រដាសពីលោកចនវិញមិននឹងប្រាប់ហើយក៏ចូលទៅវិញបាត់

« ឯងចាំមើលតែបងជុងកើតអី,ឯងក៏មិនរស់ដូចគ្នាផាក ជីមីន » ឈីងនិយាយទាំងសម្លក់មុខជីមីនដូចជាសត្រូវ

« ឯងផាក ជីមីនមកតាមខ្ញុំមក.... » លោកចនបន្លឺឡើងហើយក៏ដើរចេញទៅជីមីនក៏ដើរទៅតាមគាត់
...................
« យើងមិនចង់បន្ទោសឯងដែលជាដើមហេតុនាំអោយកូនយើងទៅជាបែបនេះទេ.... » មកដល់លើដំបូលអាគារដែលជាកន្លែងស្ងាត់ក៏គាត់ក៏ឈប់មុននឹងបន្លឺឡើង

« ខ្ញុំគ្មានចេតនាទេ... » ជីមីនឈរក្រោយខ្នងគាត់ហើយក៏បន្លឺឡើងខ្សឹបៗទាំងអួលក្នុងទ្រូង

« យើងដឹង,ពេលនេះជុងគុកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតបើគេរួចផុតពីគ្រោះថ្នាក់គេអាចបាត់ការចងចាំ ពេលនោះគេនឹងមិនចាំអ្នកណាជាឪកាសល្អដែលឯងចាកចេញពីគេស្រួលមិនចាំបាច់បោកប្រាស់គេធ្វើអោយគេឈឺចាប់ស្អប់ឯងនោះទេ,បើនិយាយពីការសិក្សារបស់ឯងដូចដែលយើងបាននិយាយយើងនឹងជួយចេញថ្លៃសាលានិងថ្លៃចាយវាយកន្លែងរស់នៅរបស់ឯងទាំងអស់... »

« ចុះបើជុងគេស្លាប់? »

« បើបែបនោះយើងក៏មិនធានាអាយុជីវិតឯងដូចគ្នា »

មនុស្សកំដរ‼️(Complete)Where stories live. Discover now