« អួយយ.....ហុឹក...ឈប់ទៅ... ហុឺ... » ប៉ុន្មានកំភ្លៀងរបស់ឈីងធ្វើអោយជីមីនស្ពឹកមុខមិនស្ទើរពេលនេះបបូរមាត់ប្រលាក់ប្រតេកប្រតាកដោយឈាមក្រហមរងៀល

« ឈីងបានហើយ,ឈប់ភ្លាម ... » ឃើញឈីងទាំងវាយទាងទះជីមីនដូចជាចង់ធ្វើឃាតទៅហើយទើបថេយ៉ុងរត់ចូលទៅចាប់នាងចេញព្រោះពេលនេះសភាពជីមីនដូចជាជនអណាថាយ៉ាងចឹងសម្លៀកបំពាក់ប្រលាក់ឈាមដីប្រតេកប្រតាកមុខមាត់ហើមបែកឈាមមើលមិនយល់

« បងកាន់ជើងវាហ៎េស?... » ឈីងស្រែកទាំងកំហឹង

« បងមិនបានកាន់ជើងអ្នកណា!!ឈីងនិងហើយដែលមិនចេះស្ដាប់ហេតុផលដែលចោតគេបន្ទោសអោយគេនេះដឹងច្បាស់ឬអត់ថាកំហុសមកពីគេទាំងស្រុង.... »

« ក៏មកពីវានិងហើយមានអ្នកណាទៀតទៅ.. »

« យ៉ាងណាក៏មិនទាន់មានភស្តុតាង!!.. »

« នេះបង-.... »

« ក្មួយឈីងបានហើយស្ងប់អារម្មណ៍សិនទៅទោះក្មួយវាយគេដល់ស្លាប់ក៏មិនអាចទាញពេលវេលាអោយថយក្រោយបានដែរ,ពេលនេះមកចាំស្ដាប់លិទ្ធផលល្អពីគ្រូពេទ្យវិញល្អជាង » លោកម្ចាស់ចនបន្លឺឡើងបន្ទាប់ពីឈរមើលសកម្មភាពរបស់ពួកគេអស់រយះពេលយ៉ាងយូរ មកដល់ពេលនេះគាត់ក៏មិនដឹងធ្វើយ៉ាងវិញដូចគ្នាចិត្តក៏ខឹងជីមីនដែលប៉ុន្ដែទោះវាយគេដល់ស្លាប់ក៏មិនធ្វើអោយជុងហ្គុករួចផុតពីគ្រោះថ្នាក់បានដែរ

« ហុឹស....... » ឈីងដកដង្ហើមធំព្រមទាំងងាកខ្លួនចេញដៃរបស់ថេយ៉ុងតាមដោយកែវភ្នែកសម្លក់រាងកាយទ្រុឌទ្រោមជីមីនមិនដាក់

*ក្រាក

« លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចហើយ? »
ភ្លាមៗនោះគ្រូពេទ្យក៏ចេញមកទើបលោកចនរហ័សទៅសួរ

« អ្ហឹម....អាការៈគេធ្ងន់ធ្ងរខ្លាំងណាស់ពេលនេះខ្ញុំសម្រេចចិត្តវះកាត់អោយគេពេលនេះតែម្ដង,សូមលោកសុីញ្ញេលើក្រដាសមួយនេះ ! » លោកគ្រូពេទ្យបន្លឺឡើងព្រមទាំងហុចក្រដាសមួយសន្លឹកទៅអោយលោកចនដើម្បីសុីញ្ញេ

« បាទ.... ! »

« ឈប់,តែខ្ញុំសូមបញ្ជាក់លោកអោយច្បាស់សិនអាការៈគេធ្ងន់ធ្ងរណាស់ការវះកាត់ក៏សង្ឃឹមតែ10%ប៉ុណ្ណោះដែលគេអាចមានជីវិតរស់.. »

មនុស្សកំដរ‼️(Complete)Where stories live. Discover now