« ហុឺ..គេ ហុឹក....គេ ..ផាច់...អួយ..... »តាមពិតជីមីនពិតជាចង់ប្រាប់គេណាស់តែប្រាប់មិនបានព្រោះតែវាដណ្ដក់ខ្លាំងពេក ទើបបានតែយំចេញមកតែភ្លាមៗនោះរាងកាយរបស់ខ្លួនក៏ត្រូវនរណាម្នាក់ទាញចេញពីការចាប់របស់ថេយ៉ុងហើយក៏ទះគេមួយទំហឹងរហូតដួលអុកគូទលើការ៉ូ...
ជីមីនថ្ងួចថ្ងូរដោយការឈឺចាប់ព្រមទាំងលើកដៃក្រសោបថ្ពាល់ខ្លួនឯងដែលមានអារម្មណ៍ថាស្ពឹកគែមមាត់ក៏មានជ្រៀបឈាមចេញមកមុននឹងត្រូវស្រែកម្ដងទៀតពេលសក់របស់ខ្លួនត្រូវគេទាញបោចទៅក្រោយមួយទំហឹង វាឈឺ...
« ឯងៗមែនទេដែលធ្វើអោយបងជុងក្លាយទៅជាបែបនេះហាស..អាមនុស្សថោកទាប... »ឈីងស្រែកកំហគជេដៀលជីមីនមួយអស់សម្លេងចំពោះមុខមនុស្សគ្រប់គេ ដៃស្រលូនក៏ចាប់បោចសក់ជីមីនប្រច្រាសចុងទៅក្រោយ បន្ទាប់ពីទទួលបានដំណឹងថាជុងគុកគ្រោះថ្នាក់ចរាចរណ៍ដោយសារឡានបុកហើយនាងក៏ប្រញាប់មកទីនេះជាប្រញាប់ មកដល់ឃើញជីមីនរឹតតែធ្វើអោយនាងក្ដៅក្រហាយ..
« ហុឹក....ខ្ញុំគ្មាន..ហុឺ...ចេតនាទេ...ហុឹក »ជីមីនក្រវីក្បាលតបតមកគេទាំងដណ្ដក់ ដៃក៏លើកទៅចាប់ដៃឈីងដើម្បីទាញចេញពីសក់របស់គេ
*ផាច់ « គ្មានចេតនាៗចឹងហ៎េស?ក្រែងឯងសូមបងជុងបែកហើយមិនចឹងហើយឯងមករកគាត់ដល់មន្ទីរពេទ្យធ្វើស្អីទៀតហា៎ស..ឬទាល់តែឃើញគាត់ស្លាប់បាត់ទើបតែសុខចិត្ត??.. » ឈីងស្រែកកំហគទាំងចិត្តខឹងមិនស្ដាប់សម្ដីជីមីនព្រមទាំងទះថ្ពាល់រលោងផាច់ៗអោយប្រែជាក្រហមជាប់ដានដៃនាងច្បាស់ៗ
« ទេ...ហុឹក..ខ្ញុំមិនចង់អោយគេស្លាប់ទេ....ខ្ញុំស្រលាញ់គេ... »*ផាច់... ជីមីនយំនិងលើករងមុខរបស់ខ្លួនព្យាយាមប្រាប់ឈីងទាំងដង្ហក់ មានអ្នកណាចង់អោយមនុស្សដែលខ្លួនស្រលាញ់ស្លាប់ទៅ?
« ស្រលាញ់?ស្រលាញ់លុយរបស់គាត់មែនទេ?ឯងដឹងទេថាគាត់ឈឺប៉ុណ្ណាព្រោះតែស្នេហាក្លែងក្លាយរបស់ឯង?ឯងចង់លេងសើចជាមួយអារម្មណ៍គាត់ដល់ពេលណាទៀតហាស..... »
« ហុឺ....ហុឺក..... »
« ឯងឃើញទេៗបើឯងមិនមកជាន់ទីនេះមកជុងក៏គ្មានរឿងបែបនេះកើតឡើងដែល..ឯងជាមនុស្សចង្រៃៗបំផុតចេញអោយឆ្ញាយពីជីវិតបងជុងទៅ...យើងស្អប់ឯងណាស់.. »*ផាច់ៗៗ...
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
ភាគ58
Start from the beginning
