« មិនអីទេ,បន្ដិចបន្ដួចប៉ុណ្ណោះហើយក៏មិនបាច់ក្រែងចិត្តថាខ្ញុំទារលុយវិញដែរ... »
« ខ្ញុំជំពាក់គុណលោកទៀតហើយ. »
« ហុឹស,ចាំពេលចេញធ្វើការចាំសងគុណខ្ញុំទៅ,ឥលូវខ្ញុំមានការចេញទៅក្រៅហើយមិនបាននៅកំដរ.. »
« មិនអីទេខ្ញុំនៅម្នាក់ឯងបាន.... »
« អញ្ចឹងខ្ញុំទៅហើយ... »
« បាទ.... »ជីមីនញញឹមស្រាលដាក់គេព្រមទាំងសម្លឹងមើលទាល់តែគេចេញផុតទើបដកក្រសែភ្នែកមកមើលប្រអប់ក្នុងដៃវិញ,ហើយក៏ប្រញាប់ដាក់ខ្លួនអង្គុយលើសាឡុងទាញទូរស័ព្ទនោះមកពិនិត្យមើល..
គ្រាន់តែបើកភ្លាមទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកលើអេក្រង់ទូរស័ព្ទដែលកំពុងបង្ហាញអោយឃើញរូបគេនិងជុងគុកថតជាមួយគ្នាជាមួយស្នាមញញឹមដល់មានសេចក្ដីសុខ,គេប្រើមេដៃអង្អែលលើរូបថតនោះសើរៗតាមដោយអារម្មណ៍ឈឺចាប់ជាខ្លាំង..
គេគិតថាគេប្រហែលជាបាត់បង់រូបថតដែលជាអនុស្សាវរីយ៍ទាំងអស់នេះបាត់ទៅហើយ!!
« ហុឺ...ហុឹក...អ..អូនសុំទោស.... »សុខៗទឹកភ្នែកក៏ធ្លាយចុះមក ជីមីនយកទូរស័ព្ទនោះមកអោបជាប់ទ្រូងព្រមទាំងយំចេញមកខ្លាំងៗព្រោះតែជាប់មិនជាប់,ក្នុងទ្រូងក៏អួលណែនរកខ្យល់ដកដង្ហើមមិនបាន..
ពេលនេះម៉ោងនេះគេនឹកដល់មនុស្សប្រុសម្នាក់ដែលខ្លួនបានធ្វើអោយគេឈឺចាប់យ៉ាងខ្លាំង,នឹកៗស្ទើរតែដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ចង់ដឹងណាស់ថាពេលនេះគេនៅឯណាញាំបាយឬនៅ?មានយំឬអត់?រឿងឈាមច្រមុះនោះបានទៅពេទ្យពិនិត្យមើលឬនៅ?កើតអីធ្ងន់ធ្ងរទេ?,តែសំនួរទាំងអស់នេះបានតែលាក់កប់នៅក្នុងចិត្តម្នាក់ឯងមិនអាចបញ្ចេញមកក្រៅបានព្រោះគេដឹងថា
នឹងគ្មានចម្លើយ!!!
មុនពេលដែលជុងគុកព្រមដោះលែងខ្លួនអោយមានសេរីភាព,ជីមីនអាចមើលឃើញភាពឈឺចាប់ជាច្រើនតាមរយះកែវភ្នែកជុងគុកដែលសម្លឹងមើលមកគេ,តែគេគ្មានជម្រើសពិតមែនទោះស្រលាញ់ទោះអាណិតប៉ុណ្ណាក៏ត្រូវដើរចេញដើម្បីអនាគត់របស់ជុងគុក...
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
ភាគ56
Start from the beginning
