« អឹម...ខ្សឺត.... »បានមួយសន្ទុះជុងហ្គុកក៏ងើបមុខមកវិញគេក្រសោបមុខពិនបាតដៃហើយក៏ថើបបូរមាត់ហើមមួយដង្ហើមថែមទាំងថើបសព្វពេញផ្ទៃមុខជីមីនខ្សឺតៗដូចជា
ស្រលាញ់ណាស់ចឹង...ពេលថើបអស់ចិត្តក៏ងើបមុខមកវិញជ្រត់ដៃម្ខាងនិងកៅអីជីមីនម្ខាងទៀតអង្អែលមុខស្រលូនដាមដោយទឹកភ្នែកថ្នមៗព្រមជាមួយក្រសែភ្នែកស្រទន់ដក់ដោយទឹកសន្សើមដូចគ្នាសម្លឹងមើលជីមីនឥតដាក់ហាក់ចង់បង្ហាញពីភាពឈឺចាប់របស់គេអោយជីមីនដឹង ..

« ស្រលាញ់គេខ្លាំងឬ?ហុឹម... »ភ្លាមៗនោះជុងគុកក៏ស្រាប់តែបន្លឺឡើងព្រោះតែឃើញពីកាយវិការជីមីនដូចជាស្រលាញ់អាម្នាក់នោះខ្លាំងណាស់ចឹង គេប៉ះពាល់បន្ដិចបន្ដួចក៏ស្រែកយំដូចជាស្អប់ខ្ពើមគេ,តើជីមីនពិតជាស្អប់គេពិតមែនឬ?

« ហុឹក...មែនខ្ញុំស្រលាញ់គេ..   »កែវភ្នែកកូនឆ្មាដក់ដោយទឹកភ្នែកសម្លឹងមុខសង្ហាដូចជាស្អប់ខ្ពើមហើយក៏តបទៅគេវិញទាំងអណ្តឺត
អណ្ដកមិនបាត់

« អស់ចិត្តពីបងហើយពិតទេ? » ថ្ងាសធំដាក់ទល់និងថ្ងាសតូចចោទសួរត្រឹមៗទាំងតាមពិតចិត្តឈឺស្ទើរស្លាប់

« មែន!!... » ជីមីនឆ្លើយទាំងអួលដើមកទឹកភ្នែកហូរកាន់តែខ្លាំងពេលប្រទះជាមួយភ្នែកឈឺចាប់មួយគូរនោះ

« គេល្អណាស់ត្រូវទេបានជាអូនងប់និងគេដល់ថ្នាក់នេះដោយស្គាល់វាត្រឹមតែប៉ុន្មានថ្ងៃសោះ? » បាតដៃធំអង្អែលមុខរលោងថ្នមៗព្រមទាំងសួរដោយត្រជាក់ចិត្តបំផុត ដើម្បីលួងលោមដល់ជីមីនក្រែងគេអាចទប់ចិត្តវិញបានខ្លះ ព្រោះពេលនេះជុងហ្គុកមិនអាចរស់នៅដោយគ្មានជីមីនបាននោះទេ។

« គេល្អគ្រប់យ៉ាង,ដូចដែលខ្ញុំបាននិយាយគេមានគេអាចចិញ្ចើមខ្ញុំរស់.... » កាន់តែនិយាយកាន់តែយំប៉ុន្ដែមិនបានឈប់ព្រោះដើរមកដល់ពាក់កណ្ដាលទីទៅហើយ ទោះឈឺយ៉ាងណាក៏មិនអាចបកក្រោយ។

« ចុះបង?រួចថ្ងៃបងអោយអូនចាយវាយមិនគ្រាន់ឬ? » លឺហើយកាន់តែធ្វើអោយនាយឈឺចាប់រាល់ថ្ងៃគេផ្ដល់ប្រាក់ចាយវាយដល់ជីមីនមិនគ្រប់គ្រាន់ទៀតឬ?

« វាគ្រប់គ្រាន់ហើយ,តែនោះជាលុយរបស់ប៉ាលោកមិនមែនរបស់លោកហើយខ្ញុំក៏មិនអាចផ្ញើរអនាគតនិងមនុស្សដែលរស់នៅក្រោមការគ្រប់គ្រងរបស់ប៉ានៅឡើយដូចគ្នា,ខ្ញុំត្រូវការមនុស្សណាដែលល្អមានទ្រព្យសម្បត្តិជារបស់ខ្លួនឯងដូចជារីដេន... »

មនុស្សកំដរ‼️(Complete)Where stories live. Discover now