មិនត្រឹមតែស្អាតថែមទាំងគួរអោយស្រលាញ់ទៀត!!
« នៅទេ!!! »តាមពិតទៅជើងដែលឈឺស្ពឹក
នោះវាធូរសឹងតែបាត់ទៅហើយតែចិត្តមនុស្ស
ចង់អោយគេច្របាច់អោយទៀតទើបឆ្លើយថា
នៅទៅ ជីមីនក៏បានតែបើកភ្នែកភ្លឹសៗ
ងក់ក្បាលព្រមច្របាច់អោយគេបន្ដ,មិន
ចង់និយាយទេថាគេនេះឃ្លានបាយខ្លាំងប៉ុណ្ណា
« យើងមកទីនេះយូរប៉ុណ្ណាហើយ? » ជុង
គុកសួរដោយកែវភ្នែកសម្លឹងមុខស្រទន់ឥត
ព្រិច
« ប្រហែលជាមួយខែហើយ!! » ជីមីនគិត
បន្ដិចទើបឆ្លើយចេញមក
« ហុឹម,យូរគ្រាន់បើ!! »
« បងធុញមែនទេ? »
« ទេ,តែអូនខាតការសិក្សាយូរដែល
ហើយ! »
« ហុឹម,មិនដឹងថាទៅវិញរៀនទាន់គេ
ឬអត់ទេ!!! »
« ទាន់មិនទាន់ក៏ហីទៅ,យ៉ាងណាអនាគតទៅ
បងចិញ្ចឹមអូនដូចតែគ្នាហ្នឹង!! »រាងក្រាស់បន្លឺ
ឡើងដោយអស់សំណើចក្នុងបំពង់.ក.នឹង
សម្ដីរបស់ខ្លួន
« ជឿជាក់ម្លេះ?រៀនមិនទាន់ចប់ផង!! »
« បងដឹងច្បាស់ព្រោះប៉ាបងបានសរសេរបណ្ដាំមរតករួចទៅហើយថាគាត់នឹងប្រគល់ក្រុមហ៊ុនអោយបងគ្រប់គ្រងជំនួស!!យ៉ាងមិច? »មិនត្រឹមតែនិយាយចិញ្ចើមក្រាស់នៅញាក់ដាក់រាងតូចព្រើតៗព្រមជាមួយស្នាមញញឹមពោរពេញដោយភាពជឿជាក់ទៅកាន់រាងតូចថែមទាំង វាជាហេតុធ្វើអោយជីមីនពេបមាត់សម្លឹងមុខឌឺៗមួយនោះដោយការគ្រឺតខ្នាញ់
« ក្រែងបងស្អប់គាត់? »រាងតូចសួរបញ្ឈឺព្រោះតាមដឹងជុងហ្គុកស្អប់គាត់ណាស់ហើយពេលនេះជាអ្វី?ស្អប់គាត់ដែលព្រមទទួលដំណែងមុខងារជំនួសគាត់?យ៉ាប់ណាស់ប្រុសម្នាក់នេះ
« ស្អប់គាត់តែមិនបានស្អប់ទ្រព្យសម្បត្តិគាត់ឯណា? »ជុងហ្គុកញាក់ស្មាធ្វើដូចជាគ្មានរឿងអ្វីកើតឡើង
« ល្បិចច្រើនខ្លាំងណាស់!! »
« ល្បិចឯណា?គាត់ជាអ្នកប្រគល់អោយបងដោយខ្លួនឯងបងមិនបានសូមអីគាត់សូម្បីតែបន្ដិច!! »
« អ្ហឹម,ហេតុអីបងស្អប់គាត់? »ភ្លាមៗជីមីនក៏ស្រាប់តែសួរឡើងដោយគ្មានការព្រៀងទុកព្រោះតែឆ្ងល់យូរមកហើយ
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
ភាគ41
Start from the beginning
