ភាគទី35

324 38 5
                                    

"ពុទ្ធោអើយ!"រាងសង្ហារគ្រងឈុតគ្រស៊ែធំអង្គុយនៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់ស្របពេលដែលផ្ទៃមុខត្រូវបានភាពតានតឹងគ្របពីលើហាក់បង្ហាញថាក្នុងអារម្មណ៍របស់នាយពេលនេះកំពុងតែមានអ្វីមិនស្រួលកើតឡើងហើយ

"លោកប្ដី!បងទៅសម្រាកសិនទៅ!"កាយតូចអ្នកជាomegaយកដៃអង្អែលសក់របស់ប្ដីរបស់ខ្លួនថ្នមៗក្នុងការលួងលោមទៅកាន់នាយ

ប្ដីប្រពន្ធមួយគូនេះគ្មានអ្នកណាក្រៅពីjinនិងnamjoonនោះទេ

"បងមិនដឹងថាគេអាចទ្រាំទ្រនឹងរឿងមួយនេះបានដល់កម្រិតណានោះទេ!"

"បងហា!គេជាalphaណា...គេមិនមែនទន់ខ្សោយនោះទេ!ណាមួយមានពួកយើងនៅជាមួយហើយគេមិនអីនោះទេ!"

"ចុះរឿងរបស់xiao zhan?"

"អូនគិតថាចាំពេលដែលyiboដឹងខ្លួនឡើងវិញ ចាំប្រាប់ដល់xiao zhan!គេកំពុងតែមានផ្ទៃពោះផងបើមកទាំងសភាពបែបនេះប្រាកដជាឈឺទាំងប្ដីទាំងប្រពន្ធមិនខាន!"

ក្រាក*

ជើងទាំងគូដែលកំពុងតែអង្គុយនៅលើកៅអីត្រូវងើបទៅកាន់ខាងមុខទ្វារបន្ទប់សង្រ្គោះបន្ទាន់ស្របពេលដែលកែវភ្នែកទាំងគូរេទៅឃើញទ្វារបន្ទប់ត្រូវបានបើកដោយស្នាដៃរបស់គ្រូពេទ្យ

"អ្នកជំងឺវិសនឹងផុតទៅហើយ!ជាសំណាងដែលគេអាចមានកម្លាំងចិត្តឡើងវិញយកឈ្នះនូវរឿងដ៏អាក្រក់មួយនេះ!មិនយូរនោះទេគេនឹងដឹងខ្លួនឡើងវិញហើយ!"

"អរគុណលោកគ្រូពេទ្យច្រើនហើយ!"

"មិនអីនោះទេ!វាជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយ!"

"ឮអូននិយាយទេ?គេប្រាកដជាមិនអី!"Jinលោកដៃទៅអង្អែលដៃរបស់អ្នកជាប្ដីថ្នមៗរួចញញឹមដាក់នាយថើរៗ

__________________

ប៉ុន្មានថ្ងៃកន្លងផុតទៅ*

កាយតូចស្ដើងដែលកំពុងតែសម្រាកនៅក្នុងបន្ទប់អ្នកជំងឺដ៏ធំមួយក្នុងសភាពផ្ទៃមុខត្រូវបានភាពស្លេកស្លាំងត្របាក់យកភាពស្រស់ស្អាតចេញពីខ្លួន ទោះជាយ៉ាងណាក៏នៅតែមើលទៅគួរឲ្យចង់គយគន់ដដែល

ដៃកំពុងតែចាប់ផ្ដើមកម្រើកបន្តិចម្ដងៗបញ្ជាក់ថាក្រោយពីការសន្លប់គេដល់ពេលដែលត្រូវដឹងខ្លួនឡើងវិញហើយ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now