ភាគទី11:ចិត្តដាច់

363 56 0
                                    

មិនយូរប៉ុន្មានម៉ែដោះក៏បាននាំxiao zhanមកដល់ក្រុមហ៊ុនត្រកូលxiao

ទីនេះធំណាស់!គេខានមកទីនេះយូរដែរហើយ!មើលចុះផ្លាស់ប្ដូរមិនតិចឡើយ!

បុគ្គលិកសម្លឹងមើលមកគេដោយក្រសែភ្នែកចម្លែកហាក់ឆ្ងល់ថាហេតុអីក៏អ្នកប្រុសត្រកូលxiaoត្រឡប់មកទីនេះ

មិនយូរប៉ុន្មានអ្នកទាំង2ក៏បានមកដល់ជាន់ដែលជាបន្ទប់ការងាររបស់លោកម្ចាស់xiao

"អ្នកប្រុស!អ្នកប្រុសមកតាំងពីពេលណា?ខ្ញុំចូលទៅប្រាប់លោកអគ្គនាយកសិន!"Xiao zhanងក់ក្បាលតិចៗញញឹមដាក់អ្នកនាងលេខាថ្នមៗ មួយសន្ទុះក្រោយមកនាងក៏ចេញមកវិញរួចអនុញ្ញាត្តិឲ្យxiao zhanចូលទៅក្នុងដោយម៉ែដោះនៅអង្គុយចាំនៅខាងក្រៅ

"កូនសម្លាញ់!កូនមកបានយ៉ាងមិច?"លោកម្ចាស់xiaoសើចតិចៗបញ្ជាក់ថាគាត់សម្បាយចិត្តជាខ្លាំងដែលរាងតូចមករកគាត់

"ប៉ា!កូនធ្វើនំជូនលោកប៉ាពិសារ!"រាងល្អិតហុចនំទៅឲ្យគាត់ដោយមានស្នាមញញឹមយ៉ាងគួរឲ្យស្រឡាញ់

"បាទ!នំរបស់កូនប៉ាប្រាកដជាឆ្ញាញ់ណាស់!"គាត់ទទួលមកក្នុងដៃដើរទៅយកទៅតុលើតុរួចលុតជង្គង់ខាងមុខxiao zhanកាន់ដៃរបស់គេថ្នមៗបំណងចង់ដឹងចម្លើយថាហេតុអីក៏កូនប្រុសរបស់គាត់មកទីនេះបែបនេះ

"គឺ...កោះដែលកូនធ្លាប់សន្សំលុយទិញនោះ!ប៉ាអាចឲ្យផ្លង់ភូមិគ្រឹះនៅទីនោះឲ្យមកកូនបានទេ?កូនចង់រក្សារវាទុកខ្លួនឯងរួមទាំងកោះនោះទៀតផង!"គេស្ងាត់បន្តិចរួចបន្តសម្ដីរបស់ខ្លួន

"ប៉ាទុកចិត្តចុះ!កូនធំហើយ!កូនអាចមើលថែរបស់ដែលជាញើសឈាមរបស់កូនជាមួយនឹងអ្នកម៉ាក់បាន!កូនគ្រាន់តែចង់បានរបស់ដែលជាកម្មសិទ្ធកូនប៉ុណ្ណោះ!វិមាននិងមរតកទាំងអស់ប៉ាអាចឲ្យទៅឈិនបាន!ណាមួយផ្លង់នោះទុកនៅនឹងប៉ាយូរហើយល្មមដល់ពេលកូនគ្រប់គ្រងម្ដងហើយ!"

"ស..សុំទោសកូនសម្លាញ់!ហ្ហឹក!"ភ្លាមៗទឹកភ្នែកមួយតំណក់របស់អ្នកជាឪពុកស្រាប់តែបង្អុរចុះមកបណ្ដាលឲ្យកាយស្ដើងភិតភ័យជាខ្លាំង

"ប..ប៉ា!"

"ប៉ាសុំទោស!អត់ទោសឲ្យប៉ាផង!ប៉ាបានលក់វាឲ្យទៅអ្នករួមភាគហ៊ុនរបស់ប៉ាហើយ!នៅប៉ុន្មានខែមុនប៉ាបានជ្រុលដៃបើកឡានប៉ះទង្គិចនឹងប្រពន្ធរបស់គេធ្វើឲ្យនាងស្លាប់!គេនិយាយថាបើប៉ាមិនសងជំនឿចិត្តនោះទេគេនឹងប្រាប់រឿងនេះដល់អ្នករួមភាគហ៊ុនផ្សេងទៀតឲ្យដកភាគហ៊ុនចេញ!កូនក៏ដឹងថាប៉ុន្មានខែមុនក្រហ៊ុនមានរឿងរកាំរកូតខ្លាំងណាស់!ប៉ាគ្មានជំរើសទើបលក់កោះនោះឲ្យទៅគេ!ប៉ា..ប៉ាជាប៉ាអាក្រក់ណាស់"

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now