ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ

481 53 2
                                    

មិនយូរប៉ុន្មានyiboក៏បានត្រឡប់មកវិញដោយក្នុងដៃមានថង់ថ្នាំនិងបន្លែសាច់បន្តិចបន្តួចបំណងចង់ប៉ូវដល់xiao zhan

"អៅ!ថ្ងៃនេះបានម្ហូបអីទៅ?"Xiao zhanដែលអង្គុយនៅលើគ្រែអើតកសម្លឹងមើលទៅអ្នកនៅផ្ទះបាយ(បន្ទប់ជួលyiboតូច អត់មានបន្ទប់គេងទេមានតែគ្រែងគេងនៅជិតសាឡុងទទួលភ្ញៀវហើយមានទូខោអាវនិងទូសៀវភៅបាំងរៀបជារាងការេព័ទ្ធជុំវិញគ្រែនិងតុធ្វើការធ្វើឲ្យដូចជាបន្ទប់មួយ ពីគ្រែទៅផ្ទះបាយចម្ងាយប្រហែល3ម៉ែត្រកន្លះ)

"ស៊ុបសាច់មាន់!"អ្នកនៅក្នុងផ្ទះបាយកំពុងតែញាប់ដៃញាប់ជើងលាងបន្លែមិនចង់យឺតយ៉ាវខ្លាចxiao zhanឃ្លានខ្លាំងជាងនេះ

"យេ!!!ស្រឡាញ់babyជាងគេ!"ដៃស្រឡូនលើកទះផាច់ៗបង្ហាញភាពរីករាយដែលបានភ្លក់អាហារស្នាដៃរបស់បុរសដែលខ្លួនស្រឡាញ់

Yiboខាំមាត់លួចញញឹមអៀនតិចៗទាំងមិនហ៊ានងាកក្រោយខ្លាចxiao zhanដឹងថានាយកំពុងតែអៀន

"អេ...នេះជាសៀវភៅអីទៅ?"ភ្លាមៗក៏រេភ្នែកប៉ះនឹងសៀវភៅមួយក្បាលនៅលើទូដាក់សៀវភៅទើបឈោងដៃយកវាមកមើល

អេ...កុំប្រាប់ឲ្យសោះណាថាyiboចង់បង្កើតស្បែកជើង!មើលចុះ!ម៉ូតនៅក្នុងនេះស្អាតៗណាស់ នៅបង្រៀនពីរបៀបបង្កើតស្បែងជើងទៀតផង

បន្តិចក្រោយមកស៊ុបក៏បានរួចរាល់ ដៃមាំក្រាស់លើកកាន់ចានស៊ុបយកទៅលើគ្រែដួសបញ្ចុកxiao zhanបណ្ដើរចាំស្ដាប់xiao zhanនិយាយពីនេះពីនោះបណ្ដើរ

"ចុះប្អូនប្រុសរបស់ចាន់ដឹងទេ?"

"គេ...គេមិនដឹងថាdaddyមកទីនេះទេ!គេគ្រាន់តែដឹងថាគេបានបញ្ជូនdaddyទៅផ្ទះមិត្តភក្តិគេនៅឯជនបទតែប៉ុណ្ណោះ!"

"ចុះមិចក៏មកដល់ទីនេះ?"

"ម..មកតាមញ៉ែbaby!"yiboដែលបានស្ដាប់ឮពាក្យមួយនេះហើយមុខចាប់ផ្ដើមក្រហមខ្លាំងជាងមុនទៅទៀត!ថ្ងៃនេះកើតអីទៅមិចក៏អៀនរហូតបែបនេះ?

"Babyឈឺដែរមែនទេទើបមុខក្រហមបែបនេះ?ចាំdaddyបញ្ចុកម្ដងអ្ហឹម....!"Xiao zhanចាប់ស្មាyiboប្រឹងខិតទៅផ្ដិតស្នាមថើបលើបបូរមាត់របស់នាយថ្នមៗធ្វើឲ្យអ្នកមិនទាន់ត្រៀមខ្លួនភ្ញាក់ផ្អើលមិនស្ទើរឡើយ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now