ភាគទី20:ការវះកាត់(2)

334 61 1
                                    

កែវភ្នែកមូលថ្លាស្រទន់កំពុងតម្រង់ទៅកាន់សម្រស់ដ៏ល្អផូរផង់របស់អ្នកម្ខាងទៀត បបូរមាត់កំពុងតែហើបតិចៗបែបមនុស្សមិនមានស្មារតីគ្រប់គ្រាន់សួរទៅកាន់អ្នកនៅលើគ្រែ

"អ..អត់ទោស..ល..លោកគឺlixingមែនទេ?"

"ស្គាល់ខ្ញុំដែរឬ?"

"ខ...ខ..ខ្ញុំជាហ្វេនរបស់លោក...ខ..ខ្ញុំចូលចិត្តការសម្ដែងរបស់លោក...ហ..ហើយការរាំនិង....និងការច្រៀងទៀតផង!"ព្រះអើយ!មិននឹកស្មានថាសម្លេងរបស់គេនៅខាងក្រៅពិរោះដល់ថ្នាក់នេះឡើយ!

"នេះខ្ញុំមានហ្វេនគួរឲ្យស្រឡាញ់តាំងពីពេលណា?"lixingចុះពីលើគ្រែដើរតម្រង់ទៅសាឡុងជាកន្លែងដែលរាងតូចសម្រាកមុននឹងឈោងដៃទៅចាប់ដៃរបស់គេថ្នមៗ

ក្រាក*

"អ៊ូរអរម្លេះ?"សម្លេងនៃការបើកទ្វារបន្ទប់អ្នកជំងឺបានបង្វែរចំណាប់អារម្មណ៍អ្នកទាំង2ឲ្យងាកទៅតាមប្រភពសម្លេងឃើញថាជាwang yibo

"គ្រូពេទ្យឲ្យលោកសម្រាកនៅទីនេះប៉ុន្មានថ្ងៃចាំដល់កម្ដៅរបស់លោកស្ងប់អស់!បើសិនជាលោកចង់ចាកចេញលោកត្រូវដាច់ខាតយកថ្នាំកម្ដៅតាមមិនថាទៅដល់កន្លែងណាឡើយ!"yiboឈោងទៅដាក់ចានស្រាក់តូចដែលមានស៊ុបប៉ូវកម្លាំងសម្រាប់lixingមុននឹងរ៉ាយរ៉ាប់គ្រប់យ៉ាងតាមអ្វីដែលគ្រូពេទ្យរៀបរាប់

"អរគុណហើយ!"កាយតូចស្ដើងញញឹមស្រាលៗពោលពាក្យអរគុណទៅកាន់រាងសង្ហារ

"បាទ!"yiboងក់ក្បាលបន្តិចមុននឹងដើរទៅក្បែរxiao zhanជួយសម្រួលសក់របស់គេកុំឲ្យរញ៉េរញ៉ៃក្រោយពីភ្ញាក់ពីគេង

"អ..ហ្ហឹម...."រាងតូចចាប់ផ្ដើមមានអារម្មណ៍មិនស្រួលពេលដែលឃើញកែវភ្នែកlixingសម្លឹងទៅកាន់yiboទើបឈោងដៃតោងកyiboជាប់ជាហេតុអ្នកដែលត្រូវគេតោងកងើញឆ្ងល់ជាខ្លាំង

"ច...ចាន់ឃ្លាន..."

"ទៅដុសធ្មេញសិនណា!"yiboលើកពររាងតូចទៅបន្ទប់ទឹកបាត់ឯxiao zhanដែលត្រូវនាយពរបែបនេះក៏ងាកទៅរកlixingយកដៃឆូតករបស់ខ្លួនបំណងចង់ហាមlixingនិងបញ្ជាក់ថាគេជារបស់ខ្លួន!

Omegaកំពូលពេលដែលឃើញបែបនេះក៏បានត្រឹមក្រវីក្បាលហួសចិត្តនឹងភាពមិនទាន់អស់ធំរបស់xiao zhanមុននឹងទាញទូរសព្ទទាក់ទងទៅអង្គរក្សខ្លួន

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now