ភាគទី14:ខ្ញុំជារបស់អ្នក

376 44 0
                                    

រវល់តែគិតមិនបានចាប់អារម្មណ៍ធ្វើឲ្យអ្នកដែលអារម្មណ៍មិននៅក្នុងខ្លួនត្រូវបោកក្បាលទង្គិចនឹងបង្គោលភ្លើងមួយទំហឹងក្បាលផ្ងារក្រោយសឹងនឹងបាក់ក បណ្ដាលឲ្យការគិតទាំងប៉ុន្មានត្រូវរំសាយអស់គ្មានសល់ ជាសំណាងដែលនាយទប់ខ្លួនជាប់កុំអីដួលផ្ងារក្រោយបោកក្បាលនឹងដីជាក់ជាមិនខាន

"B..babyឈឺខ្លាំងទេ?"កាយតូចរហ័សងាកក្រោយសម្លឹងមើលទៅកាន់អ្នកដែលលុតជង្គង់ឱបក្បាលរបស់ខ្លួនជាប់នោះ

"ម..មិនអីនោះទេ!!!"yiboតបទៅវិញស្របពេលប្រឹងទប់អារម្មណ៍ជៀសវៀងស្រែកបែកផ្លូវខ្មាស់គេជាមិនខាន

ព្រះអើយ!មិចក៏បណ្ដោយឲ្យខ្លួនដើរមិនមើលផ្លូវដល់ថ្នាក់នេះ?

"ទៅពេទ្យទេ?ថ្ងាស់boពកហើយ!"

"មិនចាំបាច់ទេ!"

"ថាមោះ!ចាំbabyជាអ្នកចេញលុយថ្លៃពិនិត្យ!"

មិនអាចហាមឃាត់ការអូសទាញរបស់xiao zhanបានឡើយ!ចុងក្រោយក៏ទៅមន្ទីរពេទ្យនៅជិតនោះដើម្បីលាងរបួស!

ឯxiao zhanវិញទៅទិញថ្នាំរំងាប់កម្ដៅព្រោះភ្លេចយកថ្នាំពីផ្ទះត្រកូលxiaoមកតាមខ្លួន អញ្ចឹងតាស៎ទើបព្រឹកមិញរកថ្នាំមិនឃើញ!

រំពេចនោះវិជ្ជបណ្ឌិតក៏បានសុំឲ្យxiao zhanទៅពិនិត្យសុខភាពនិងពិគ្រោះខ្លះៗទាក់ទងនឹងជើងរបស់គេ

"បើតាមខ្ញុំពិនិត្យ!ឆ្អឹងជើងរបស់លោកមិនបានបាក់ទាំងស្រុងឡើយ!ព្រោះវាមិនមែនឋិតនៅកម្រិតធ្ងន់នោះទេ!ណាមួយមិនមែនពិការពីកំណើតឡើយ!បើសិនជាតឆ្អឹងជើងនោះប្រាកដជា90%គឺអាចត្រឡប់មកដូចដើមវិញហើយ!គ្មានអ្នកណាប្រាប់លោកទេឬ?"Xiao zhanក្រវីក្បាលតិចៗជំនួសចម្លើយរបស់ខ្លួន

"ព្រះអើយ!វាមិនមែនជាបញ្ហាធំសម្រាប់មនុស្សអភិជនដូចលោកឡើយ!(និយាយអំពីចំណាយថ្លៃវះកាត់)ហេតុអីមិនវះកាត់?"ឲ្យគេប្រាប់យ៉ាងមិច?បើកាលនោះគេត្រឹមជាក្មេង14ឆ្នាំរៀនមិនទាន់ចប់បឋមស្រួលបួលផងក៏មានរឿងអាក្រក់កើតឡើងជួនគ្នា គេមិនអាចធ្វើអីក្រៅពីស្ដាប់តាមអ្វីគ្រប់យ៉ាងដែលប៉ារបស់គេប្រាប់ប៉ុណ្ណោះ

គាត់បាននិយាយហើយថាគេមិនអាចដើរបានរហូតពេញមួយជីវិត!រហូត!វាគឺរហូត!ពាក្យសម្ដីនេះគេមិនអាចលុបវាចេញពីខួរក្បាលបានឡើយ!គេសឹងនឹងស្លាប់ទៅហើយពេលបាត់បង់ផ្នែកដ៏សំខាន់ខ្លាំងបែបនេះ!សូម្បីតែការព្យាបាលតឆ្អឹងក៏មិនមាននិយាយអ្វីប្រាប់ដល់គេដែរ!

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now