ភាគទី12:baby

424 62 6
                                    

កំពុងតែអង្គុយយំសុខៗស្រាប់តែធំក្លិនអ័រម៉ូនរបស់នរណាម្នាក់ធ្វើឲ្យកាយស្ដើងបញ្ឈប់សកម្មភាពងាកភ្នែករេទៅតាមក្លិននោះ

វាធំក្លិនខ្លាំងណាស់រហូតដល់ក្លិនអ័រម៉ូនរបស់គេក៏នៅមិនសុខដូចគ្នា រាងកាយចាប់ផ្ដើមឡើងកម្ដៅទាំងដែលគេរងារដោយសារទឹកភ្លៀងសឹងនឹងស្លាប់ទៅហើយ

បុរសជាalphaស្រវឹងស្រាម្នាក់កំពុងតែដើរមករកគេដោយបាត់បង់ស្មារតី ឃើញដូច្នោះកាយតូចចាប់គោះទ្វារមួយទំហឹងតាមកម្លាំងដៃដែលខ្លួនមាន ក្នុងចិត្តភ័យជាខ្លាំងខ្លាចរឿងស្មោគគ្រោគកើតឡើងម្ដងទៀត

"ស..សុំអង្វរwang yibo! ហ្ហឹកហ្ហឹកបើកទ្វារទៅ!!!!!"វឹប*កាយតូចស្ដើងត្រូវបានបុរសម្នាក់នោះរុញធ្លាក់ពីលើរទេះរុញចាប់ផ្ដួលគេទៅលើដីដោលកម្រោល

ឌឹប*

ភ្លាមៗមួយជើងមិនដឹងមកពីណាទាត់ចំក្បាលរបស់បុរសនោះបណ្ដាលឲ្យរាងកាយរបស់គេត្រូវដួលទៅម្ខាងទៀតតាមកម្លាំងជើងអ្នកធាក់ yiboប្រើកែវភ្នែកមុតថ្លាខុសពីរាល់ដងសម្លក់ទៅកាន់alphaអាក្រក់នោះមុននឹងលើកបីកាយតូចញ័រដូចកូនសត្វជាប់ទ្រូងហាក់ខ្លាចរបូតបាត់ពីដៃរបស់ខ្លួន

ដៃម្ខាងដែលនៅសល់លើកម្រាមដៃមេទៅឆូតលើករបស់ខ្លួនបំណងចង់គម្រាមកុំឲ្យប៉ះមនុស្សរបស់នាយទៀតឲ្យសោះ

Alphaនោះដឹងថាជាyiboក៏រហ័សរត់ប្រាសអាយុដោយមិនងាកក្រោយឡើយ អ្នកនៅតំបន់នេះសុទ្ធតែដឹងចរឹករបស់yiboទោះធម្មតាគេឡប់ៗ ស្លូតមើលទៅចេះគោរពអ្នកជុំវិញខ្លួនតែពេលខឹងគឺដូចឆ្កែឆ្កួតយ៉ាងអញ្ចឹង

"អ្ហឹកហ្ហឹក!!!"ដៃស្រឡូនទាំងគូលើកមកខ្ញាំទ្រូងរបស់នាយជាប់ទាំងពិបាកក្នុងខ្លួន

Yiboក៏ដូចគ្នា នាយពេលនេះកំពុងតែចាប់ផ្ដើមបាត់បង់ស្មារតីកើតចំណង់ចេញមកដោយសារតែក្លិនអ័រម៉ូនរបស់xiao zhanភាយពេញច្រមុះរបស់នាយ

ទោះយ៉ាងណាក៏សល់ស្មារតីបន្តិចទើបនាំរាងតូចចូលទៅក្នុងរួមជាមួយនឹងរទេះរុញដូចគ្នា

មកដល់ខាងក្នុងមិនទាន់ទាំងបានដាក់កាតាបxiao zhanលើតុស្រួលបួលផង អ្នកនៅក្នុងដៃស្រាប់តែកញ្ច្រោលហក់មកចាប់ថើបបំបិតមាត់នាយយ៉ាងតក់ក្រហល់

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now