ភាគទី5:អាជីបចាស់

522 55 0
                                    

ក្រាក*

សម្លេងបើកទ្វារដោយភាពថ្នមដៃបំផុតកំពុងតែបន្លឺឡើងម្ដងបន្តិចជៀសវាងខ្លាចរំខានដល់អ្នកប្រុសរបស់ខ្លួនតែអ្វីដែលកើតឡើងនៅចំពោះមុខមនុស្សចាស់ម្នាក់នេះធ្វើឲ្យគាត់ភាំងមិនស្ទើរឡើយ

អ្វីទៅដែលបណ្ដាលឲ្យអ្នកប្រុសអាចជួបគ្នាជាមួយនឹងមនុស្សម្សិលមិញបាន?

"ម៉ែដោះ!"សម្លេងតូចក្រមិចក្រមិលបន្លឺឡើងដោយស្នាមញញឹមលើបបូរមាត់ កែវភ្នែកមុតថ្លាសម្លឹងទៅកាន់អ្នកនៅមាត់ទ្វារបង្កប់នូវភាពរីករាយជាខ្លាំងដែលមានវត្តមានគាត់នៅទីនោះ

"អ្នកប្រុស!"

"ជម្រាបសួរអ៊ំស្រី!"yiboឱនគំនាបបន្តិចជាការគួរសម

"ចាអ្នកកម្លោះ!អ្នកកម្លោះមកទីនេះមានការអ្វីឬ?"

"ខ្ញុំមានរបួសបន្តិចបន្ទួចថាមកទីនេះរុំរបួសក៏គាប់ជួនបានជួបនឹងអ្នកប្រុសxiao!"yibo

" អូរចាស៎!"

"ខ្ញុំដូចជាអស់តួនាទីហើយ!សូមលាសិនហើយ!"រាងសង្ហារឱនគំនាបបន្តិចបម្រុងនឹងចាកចេញស្រាប់តែជាយអាវរបស់ខ្លួនត្រូវបានដៃស្រឡូនមួយនោះចាប់ជាប់មិនឲ្យទៅណា

ទៀតហើយ?

"Babyចង់ទៅណាចោលdaddy??" Xiao zhanពេបមាត់តិចៗរបៀបមិនសុខចិត្ត

"B..baby?d..daddy?"ម៉ែដោះជ្រួញចិញ្ចើមចូលគ្នាដោយក្ដីភ្ញាក់ផ្អើលនឹងការហៅរបស់រាងតូចជាមួយនឹងអ្នកកម្លោះម្នាក់នេះ

"អ្នកប្រុស!បញ្ឈប់ការហៅទៅ!អស់ពេលត្រូវលេងសើចហើយ!"

"ល..លេងសើច?"ហេតុអីពេលដែលឮពាក្យមួយនោះចេញពីមាត់របស់នាយបណ្ដាលឲ្យរបស់មួយសំខាន់បំផុតនៅក្នុងរាងកាយរបស់គេចុកខ្លាំងបែបនេះ?

"ជម្រាបលា!"yiboឱនគំនាបសារជាថ្មីរួមជាមួយនឹងទឹកមុខស្មើធេងគ្មានជាតិខុសពីអំបិញមិញមុននឹងបេះដៃរាងតូចឲ្យចេញពីខ្លួនទើបចាកចេញពីទីនោះលែងបកក្រោយតទៅទៀត

"អ្នកប្រុស!"ម៉ែដោះឃើញទឹកមុខរាងស្ដើងដូចជាស្រងូតស្រងាត់ក៏រហ័សបោះជំហ៊ានជើងសម្ដៅទៅរកគេដោយក្ដីបារម្ភ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now