ភាគទី9:អ្នកណា?

387 55 0
                                    

មិនយូរប៉ុន្មាន អ្នកទាំង2ក៏បានមកដល់សារមន្ទីរដ៏ធំមួយ អ្នកទាំង2ដើរបណ្ដើរនិយាយគ្នាបណ្ដើរសម្លឹងមើលវត្ថុបុរាណជាច្រើននៅទីនោះយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង2ម៉ោង

"ទីនេះស្អាតណាស់!"

"ត្រូវហើយ!"Xiao zhanឆ្លើយតបស្របពេលកែវភ្នែកកំពុងផ្ដោតលើអ្នកហាស្ដីអំបិញមិញដែលងើយមើលឆ្ចេងមើលស្ដាំពេញចិត្តនឹងទីនោះដោយមិនបានចាប់អារម្មណ៍ឡើយថាមានអ្នកមើលមកខ្លួន មិនដឹងថាxiao zhanសរសើរសារមន្ទីរឬក៏សរសើរអ្នកនៅចំពោះមុខនោះទេ

"លោក!"yiboងាកមកវិញគាប់ចួបជាប្រទាក់ភ្នែកនឹងរាងតូចដែលកំពុងសម្លឹងមើលមកកាន់នាយនោះធ្វើឲ្យនាយចាប់ផ្ដើមធ្វើខ្លួនលែងត្រូវមានអារម្មណ៍កំពុងតែអៀននឹងអ្នកម្ខាងទៀត

Xiao zhanឃើញដូច្នោះក៏រហ័សងាកសម្លឹងមើលអីផ្សេងដើម្បីបន្លប់ជៀសវាងអៀនប្រកាច់ពេញទីនោះជាក់ជាមិនខាន កំពុងសម្លឹងមើលក្រាស់ផង ក្រាស់ងាកមុខមកអារម្មណ៍របស់យើងប្រាកដជាលែងនឹងនរហើយ!

"ពួក..ពួកយើងចេញពីទីនេះទៅ!"រាងសង្ហារនិយាយទៅកាន់រាងតូចស្របពេលកែវភ្នែកមិនហ៊ានងាកសម្លឹងមករកគេឡើយ

"ប..បាទ!"

នៅតាមផ្លូវដែលមានមនុស្សច្រើនអ៊ូរអរដើរខ្វាត់ខ្វែងគ្នានោះបានជះផលវិបាកមិនតិចនោះទេដល់រាងតូចដែលមិនស្គាល់ផ្លូវនៅទីនោះ គេកាន់តែពិបាកហើយបើចង់ចំណាំផ្លូវស្រួលរត់គេចនោះ

"ឃ្លានទេ?"yibo

"បាទ!"

"ចាំបន្តិច!"ថារួចនាយនាំគេទៅក្បែរបង់អង្គុយមុននឹងរត់ទៅរកទិញការេមព្រោះឃើញគេលក់បញ្ចុះតម្លៃ30%បើទិញ2ដើម

ក្រោយពីទិញរួចរាល់នាយរត់មកកន្លែងដើមវិញនិងដាក់ខ្លូនអង្គុយហុចការ៉េមឲ្យទៅxiao zhan

Xiao zhanពោលពាក្យអរគុណទទួលការ៉េមយ៉ាងសប្បាយចិត្ត គេដូចជាខានញ៉ាំរសជាតិដើមរបស់ការ៉េមយូរហើយ ណាមួយមិនសូវបានទៅណាឆ្ងាយនោះទេ

ញ៉ាំបានមួយសន្ទុះស្រាប់តែប្រទះនឹងគែមបបូរមាត់រាងតូចប្រឡាក់គ្រីមការ៉េមធ្វើឲ្យរាងក្រាស់ភ្លេចខ្លួនយកដៃទៅជូតមាត់របស់គេថ្នមៗបង្កភាពភ្ញាក់ផ្អើលដល់xiao zhanមិនស្ទើរនោះទេ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now