ភាគទី24:អាហារចុងក្រោយ

308 44 0
                                    

"នៅឈឺខ្លាំងទេ?"ណ្ហើយ!ទោះចង់ឈ្នះក៏គ្មានសង្ឃឹមដែរ!ជាតិនេះមើលទៅគេមិនសូម្បីតែមានឱកាស

"នៅស្ពឹក!ពរបន្តិចមក!"ចម្លើយឆ្លើយតបទៅកាន់សំណួររបស់រាងក្រាស់បណ្ដាលឲ្យនាយអស់សំណើចដើមកបន្តិចរួចក្រោកឈរឡើង

"បើដើរខ្លួនឯងទៅដល់ទូរប្ដូរសម្លៀកបំពាក់បាន!ខ្ញុំធ្វើខាប់ខេកឲ្យញ៉ាំ!"កាយមាំក្រាស់ក្រោកឈរឡើងដើរទៅយកឥវ៉ាន់ទៅទុកកន្លែងដើមមិនខ្វល់ពីក្រសែភ្នែកសម្លក់មកកាន់នាយក្នុងចិត្តសែនខ្នាញ់ជាខ្លាំង

"ហ្ហឺយយយយ!"Xiao zhanយកដៃចាប់ច្រត់តុប្រឹងក្រោកឈរទាំងញ័រអស់មួយតួខ្លូនដោយសារតែខំប្រឹងខ្លាំងពេកបូកឡំនឹងជើងមិនទាន់ស្រួលបួលផងនោះមិនអាចថាមិនដួលម្ដងទៀតបាននោះទេ

"អ្ហឹកហ្ហឹក!!!ឈឺ....."សម្លេងយំខ្សឹបខ្សួលសឹងមិនឮសម្លេងកំពុងទាញអារម្មណ៍របស់yiboឲ្យច្របូកច្របល់នៅមិនស្ងៀមរហ័សងាកក្រោយស្វែងរកប្រភពសម្លេងក៏បានឃើញកាយតូចស្ដើងក្ដាប់ដៃជាប់ញ័រខ្លួនតតាត់ទើបរហ័សរត់ទៅរកគេ

"ច....ចេញទៅ!"Xiao zhanខាំបបូរមាត់ស្រែកដាក់រាងក្រាស់ពោរពេញទៅដោយក្ដីខឹងក្រោធ!គេស្អប់នាយខ្លាំងណាស់!

"សុំទោស....."សម្ដី2ម៉ាត់កំពុងតែហើបចេញពីបបូរមាត់របស់yiboទាំងក្ដីដឹងខុស!នាយគ្រាន់តែចង់ឲ្យxiao zhanអាចប្រើការជើងរបស់គេបានល្អជាងមុនប៉ុណ្ណោះ!

"Fuck offff!"កាយតូចស្ដើងលើកដៃក្រវាសរាងសង្ហារចេញប្រឹងវារផងក្រោកបន្តិចផងបំណងចង់ទៅឲ្យបាត់ពីមុខនាយ តែថា....គេអាចទៅណាបាន?

ផឹប*

ដៃមាំក្រាស់លើកបីកាយតូចស្ដើងថ្នមៗទាំងខាំមាត់សង្កត់ចិត្តពេលដែលត្រូវរាងល្អិតខាំអាស្រួចៗលើទ្រូងរបស់ខ្លួនបំណងចង់បញ្ចេញកំហឹង

"សឺត.....អាហាររៀបចំនៅផ្ទះរួចហើយណា!មានទាំងខាប់ខេកនិងនំសណ្ដែកក្រហមទៀតផង!"បបូរមាត់ស្ដើងប្រថាប់លើថ្ងាស់របស់អ្នកដែលខឹងនឹងខ្លួនមិនបាត់នោះថើរៗសង្ឃឹមថាអាចនឹងស្ងប់ចិត្តគេបានខ្លះ តែថា....បែបនេះវាស្រួលពេកហើយ!

"មិន......ត្រូវការ!"សម្ដីដាច់អហង្ការរបស់រាងល្អិតបានអាក់សកម្មភាពរបស់រាងក្រាស់មួយកន្លែងឲ្យប្រើកែវភ្នែកស្រទន់សម្លឹងទៅកាន់គេបែបក្មេងរកកលចង់យំបន្តិចអីបន្តិចនៅពេលដែលឃើញរាងល្អិតខឹងនឹងខ្លួនខ្លាំងបែបនេះ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now