ភាគទី6:គិតផ្ដេសផ្ដាស

467 51 1
                                    

បម្រុងថានឹងចេញទៅរករាងសង្ហារទៅហើយស្មារតីទាំងប៉ុន្មានក៏ត្រូវបានទាញមកវិញក្រោយពីដឹងថាអង្គរក្សរបស់អ្នកស្រីxiaoបានមកតាមខ្លួនដូចគ្នាទើបចុងក្រោយជ្រើសរើសធ្វើមិនស្គាល់1ថ្ងៃ

ដៃមាំក្រាស់ឈោងទៅចាប់បើកទ្វារឡានលើកបីកាយស្ដើងដាក់លើរទេះរុញនៅខាងក្រៅឡានរួចនាំគេចូលទៅក្នុងផ្ទះតូចមួយនៅកណ្ដាលសួនផ្កាដ៏ធំនោះទៅ

តុកៗ*
ក្រាក*

"អ្ហា!!zhan!នេះមកលេងយាយទាំងព្រលឹមតែម្ដងណ៎!"សម្លេងរបស់មនុស្សវ័យចំណាស់ម្នាក់បន្លឺឡើងដោយស្នាមញញឹមលើបបូរមាត់ក្រោយពីទ្វារផ្ទះត្រូវបើកបង្ហាញនូវរាងកាយតូចស្ដើងឈុតពណ៌សប្រៀបបាននឹងទេវបុត្រកំពុងនៅលើរទេះរុញដោយមានអង្គរក្សម្នាក់នៅពីក្រោយ

"ខ..ខ្ញុំអាចនិយាយលេងជាមួយគាត់បានទេ?លោកទៅចាំនៅខាងក្រៅចុះ!"Xiao zhanងាកទៅប្រាប់អ្នកខាងក្រោយទើបអង្គរក្សងក់ក្បាលបន្តិចចាកចេញទៅយាមនៅមាត់ទ្វារ

"មកនេះមកចៅ!យាយធ្វើបង្អែមច្រើនណាស់សុទ្ធតែរបស់ចៅចូលចិត្ត!"គាត់នេះហើយជាអ្នកដែលបានមើលថែរាងតូចតាំងពីនៅក្មេងបន្ទាប់ពីម៉ែដោះ ពីក្មេងរាងស្ដើងចូលចិត្តមកលេងសួនផ្កាគាត់ណាស់ព្រោះសាលាគេនៅជិតសួនផ្កាគាត់

តែតាំងពីម៉ាក់xiao zhanចែកឋានមកគេលែងសូវបានមកលេងទៀតហើយ!យូរៗមកម្ដងប៉ុណ្ណោះ!

"លោកយាយហា៎!ចៅចង់ទៅមើលផ្កាដែលចៅដាំ!"លោកយាយshangងក់ក្បាលបន្តិចរួចនាំរាងតូចទៅបន្ទប់លេងរបស់កូនក្មេងដែលជាបន្ទប់សម្រាប់ទទួលក្មេងតូចៗដែលម្ដាយឪពុកយឺតយ៉ាវដោយធុរៈផ្សេងៗក្នុងការមកទទួលក្រោយពីចេញពីសាលាទើបឲ្យកូនរបស់ខ្លួននៅលេងផ្ទះលោកយាយshangសិនដើម្បីរង់ចាំខ្លួនមកទទួល

__________________

ស្អែកឡើងក៏បានឈានចូលមកដល់*****

ថ្ងៃនេះyiboប្ដូរបបែបបថមកពាក់របាំងមុខclownជៀសវាងពិបាកដូចម្សិលមិញ នាយសុខចិត្តមិនចង់បានប្រាក់ច្រើនកាក់កបវាប្រសើជាជាងមានមនុស្សមកដេរស្បែកជើងចង្អៀតឡើងមួយចំហៀងផ្លូវបង្ករការកកស្ទះដល់ចរាចរណ៍

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now