ភាគទី19:lixing

278 42 0
                                    

"ប...ប៉ា??"

"?"អ្វីៗហាក់ត្រូវបានកាត់ផ្ដាច់នូវអារម្មណ៍របស់ភាគគីទាំងសងខាង កាយមាំក្រាស់បម្រុងនឹងបែរមុខទៅតាមទិសដៅនៃក្រសែភ្នែកដែលរាងតូចសម្លឹងមើលអំបិញមិញស្រាប់តែត្រូវដៃស្រឡូនស្ដើងចាប់ក្រសោបមុខនាយកុំឲ្យងាកទៅណាទាំងអស់

"ក..កុំ..កុំងាក.."Xiao zhanឱនក្បាលជ្រុបមុខនឹងកញ្ចឹងករបស់yiboមិនហ៊ានសម្លឹងមើលបន្តឡើយជៀសវាងគាត់ចំណាំដឹង!ក្នុងទ្រូងពេលនេះសឹងនឹងផ្ទុះចេញមកក្រៅទៅហើយ!គេបុកពោះខ្លាំងណាស់

រាងកាយរបស់មនុស្សវ័យរាងជ្រេកំពុងតែបោះជំហ៊ានដើរកាត់អ្នកទាំង2ដោយមិនបានចាប់អារម្មណ៍ព្រោះពេលនេះគាត់កំពុងតែផ្ដោតលើmapនៅក្នុងទូរសព្ទ

ជាសំណាងដែលyiboនាំxiao zhanទៅឈរក្បែរមាត់ទន្លេឆ្ងាយពីរទេះរុញរបស់រាងតូចទើបលោកម្ចាស់xiaoដើរសម្ដៅទៅរករទេះរុញតែមួយមុខគត់

Yiboពេលនេះមិនដឹងថាគួរធ្វើយ៉ាងណាចំពោះអ្នកនៅលើខ្នងរបស់ខ្លួនមានតែឈរស្ងៀមសង្ងំឲ្យxiao zhanឱបរឹតញ័រខ្លួនដូចកូនសត្វត្រូវទឹកយ៉ាងអញ្ចឹង

"ន..នាំខ្ញុំចេញពីទីនេះ!រ..រទេះរុញទុកចោលទៅ"

"បាទ!"yiboងក់ក្បាលតិចៗរួចអៀវរាងតូចចាកចេញបាត់ទៅ Xiao zhanមុននឹងចាកចេញគេមិនភ្លេចលួចទម្លាក់ទូរសព្ទរបស់ខ្លួនចូលទន្លេឡើយ

"ហ្ហឺយលោកឯងនេះ!ខ្ញុំត្រូវការដេក!មិចក៏មកនាំខ្ញុំមកទីនេះធ្វើស្អី?ស្អែកខ្ញុំត្រូវងើបតាំងពីម៉ោង6ទៀតណា!"ដើរមិនទាន់ទាំងបាន10ជំហ៊ានស្រួលបួលផងបែរជាឮសម្លេងរបស់អ្នកស្គាល់គ្នាធ្វើឲ្យomegaតូចច្បាស់ក្នុងចិត្តថាម្នាក់នោះជាអ្នកណា!

ព្រះអើយ!គេចពីមួយជួបមួយ!

"បើមិនបងប្រុសឯងទៅក្រៅម្លោះហើយខ្ញុំបាននាំបងប្រុសឯងមកផ្អែមល្ហែមនៅទីនេះហើយ!"guanghuiស៊កដៃចូលហោប៉ាវបណ្ដើរនិយាយបណ្ដើរដោយមានស្នាមញញឹមលើផ្ទៃមុខ

"ខំញញឹមម៉េស?តិចឆ្កួត!"Xiao chenទច់ដំណើរមួយរំពេចពេលដែលឃើញមនុស្សនៅចំពោះមុខ

"ស..សួស្ដី!"yiboឱនក្បាលបន្តិចទុកជាការគួរសម

"ចៃដន្យណាស់!yibo wang!" Guanghuiដើរទៅចាប់ដៃរបស់yiboជាការគួរសមក៏ចាប់អារម្មណ៍នឹងអ្នកញ័រខ្លួននៅពីលើខ្នងyiboជ្រុបមុខសឹងនឹងទម្លុះចូលសាច់ខ្នងរបស់yiboមើលមិនស្គាល់ថាជាអ្នកណាឡើយ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now