ភាគទី15:ក្ដីស្រមៃ

316 51 0
                                    

ប៉ុន្មាននាទីក្រោយមកxiao zhanនិងyiboក៏បានត្រឡប់មកដល់ផ្ទះវិញគាប់ជួនជាម៉ោងជិត11ទៅហើយ

"ចាន់ហា!ងូតទឹកសិនទៅណាចាំគេង!"រាងសង្ហារពោលឡើងតិចៗក្បែរស្លឹកត្រចៀកអ្នកនៅលើរទេះរុញដែលធ្វើភ្នែកម៉ក់ៗហាក់ដូចងងុយខ្លាំង

ទោះជាត្រូវគេងរាងយប់ជ្រៅរយៈពេលជាង1ខែហើយតែគេនៅតែមិនទម្លាប់សោះធ្លាប់តែនៅវិមានគឺយ៉ាងច្រើនម៉ោង9អីចូលគេងហើយលើកលែងតែយប់ដែលគេងមិនលក់ប៉ុណ្ណោះ

"ហ្ហឹម"ដៃស្រឡូនស្ដើងលើកតោងករបស់yiboទុកឲ្យនាយបីខ្លួនទៅសម្អាតខ្លួន2នាក់រហូតដល់រួចរាល់yiboក៏ជូតសក់ឲ្យxiao zhanនិងនាំគេចូលគេងបាត់ទៅ

ស្អែកឡើងបានឈានចូលមកដល់

មិនមានអ្វីហាក់ផ្លែកពីរាល់ដងឡើយ Xiao zhanគឺជាអ្នកផ្ដើមនិយាយមុនពីនេះពីនោះមិនឈប់ទុកឲ្យyiboធ្វើការងារផ្ទះបណ្ដើរស្ដាប់គេនិយាយបណ្ដើរទោះរឿងខ្លះគ្មានប្រយោជន៍ក៏ដោយ

"ហ្ហឺយ!!!!ចុកចង្កេះណាស់!"កាយមាំក្រាស់ទម្លាក់ខ្លួននៅលើគ្រែបន្ទាប់ពីបញ្ចប់ការងារផ្ទះពេលព្រឹកបានរួចរាល់បើទោះជាខ្លួនរាងហត់បន្តិចក៏ដោយ

"ចាំdaddyធ្វើសសៃឲ្យណា!"រាងតូចវារទៅរករាងក្រាស់រួចគក់ខ្នងឲ្យនាយតិចៗទុកឲ្យyiboឈោងដៃទៅយកសៀវភៅរូបមន្តមក

"Babyចង់ក្លាយជាអ្នកច្នៃម៉ូតមែនទេ?"

"បាទ!"

"Babyបើកទំព័រលឿនៗបែបនេះ babyមិនអានពីអត្ថន័យម្ដងមួយៗនៃទំព័រទេឬ?"

"ពាក្យខ្លះខ្ញុំមើលមិនយល់នោះទេ!"

"Google translateអាចជួយបានណា!"

"ទូរសព្ទរបស់babyមិនមែនជាប្រភេទទំនើបដូចdaddyឡើយ!"

"សឹងនឹងភ្លេចទៅហើយ!ហេតុអីបានbabyមើលមិនយល់?ក្រែងពាក្យទាំងនេះមិនពិបាកឯណា"

"ចៃដន្យខ្ញុំឈប់រៀនតាំងពីក្មេងមិនទាន់ទាំងបានឡើងថ្នាក់ស្រួលបួលផងក៏មានបញ្ហាត្រូវចេញពីសាលា!ទើបចាប់ពីពេលនោះមកមិនអាចចូលសាលាបានព្រោះត្រូវធ្វើការងារច្រើនមុខជាប់គ្នាមិនមានពេលទំនេររៀននោះទេ!"កាយតូចទម្លាក់ដៃចុះរួចវារទៅអង្គុយលើភ្លៅរបស់រាងក្រាស់យកដៃរបស់នាយមកថើបថ្នមៗ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now