ភាគទី29

276 35 0
                                    

"និយាយគ្នាយូរម្លេះ?"សម្លេងមាំក្រាស់របស់មនុស្សម្នាក់ដែលទើបនឹងចេញពីឡាននៃបាំងខាងក្រោយចុះមកដោយទឹកមុខស្មើធេងចងចិញ្ចើមបន្តិចនៅពេលដែលឃើញហេតុការណ៍ដែលកើតឡើងនៅចំពោះមុខ

"លោកម្ចាស់!មិនមានអ្វីជាបញ្ហាធំដុំឡើយ!លោកម្ចាស់មិនបាច់ចេញមកក៏បានដែរទាន!"អ្នកបើកឡានរហ័សរត់ទៅរកអ្នកដែលមាននាមជាម្ចាស់ខ្លួនឱនគំនាបហាស្ដីឡើងដោយភាពភ័យខ្លាច ខ្លាចមានបញ្ហាធ្វើឲ្យគាត់ទើសទាល់

"លោកមានត្រូវអ្វីទេ?"

"ខ្ញុំមិនអីនោះទេ!"yiboឆ្លើយតបទៅកាន់គាត់រួចងើបឡើងបោសដីចេញពីខ្លួនដោយមិនភ្លេចងាកទៅបង្ហាញផ្ទៃមុខដែលកំពុងតែសើចបញ្ជាក់ថានាយពិតជាមិនអីពិតមែន

"អូរ.....បើមិនប្រកាន់ទេ!ខ្ញុំអញ្ជើញអ្នកកម្លោះញ៉ាំអាហារពេលព្រឹកទុកជាការសុំទោសចុះ!"

"មិនបាច់គួរសមនោះទេលោក..."នាយអាក់សម្ដីរបស់ខ្លួនបន្តិចព្រោះមិនដឹងថាអ្នកនៅចំពោះមុខខ្លួនជាអ្នកណា

"XIAO CHENXIU!"អ្វីៗហាក់ឈប់ដំណើរការមួយកន្លែងនៅពេលដែលបានដឹងពីឈ្មោះរបស់អ្នកនៅចំពោះមុខរបស់ខ្លួនហាក់បង្ហាញនូវភាពតក់ស្លុតចូលទៅក្នុងរាងកាយរបស់yiboសឹងមិនជឿថាមនុស្សនៅចំពោះមុខខ្លួនជាគាត់ឡើយ!

"ខ្ញុំគឺwang yibo!"មិនថាក្នុងអារម្មណ៍កំពុងតែតក់ស្លុតខ្លាំងយ៉ាងណាក៏ដោយ ពេលនេះមានតែសម្រួលអារម្មណ៍ឲ្យនឹងនរប្រឹងសម្ដែងជាគ្មានរឿងអីកើតឡើងណែនាំខ្លួនទៅកាន់គាត់

"សូមអ្នកប្រុសមកតាមខ្ញុំមក!"អ្នកបើកឡានដើរទៅជួយរើសឥវ៉ាន់yiboយកទៅដាក់ក្នុងឡានកាន់តែធ្វើឲ្យyiboបដិសេធលែងកើតមានតែយល់ព្រមទៅជាមួយគាត់ប៉ុណ្ណោះទើបមើលទៅមិនធ្វើឲ្យបរិយាកាសកាន់តែស្មុគស្មាញជាងមុន

ក្នុងឡាន*

"យូរប៉ុណ្ណាហើយ?"ឋិតនៅក្នុងភាពស្ងប់ស្ងាត់អស់រយៈពេលជាង5នាទីទើបអ្នកមានអាយុរាងជ្រេអង្គុយក្បែររាងសង្ហារសម្លឹងទៅមាត់បង្អួចសួរទៅកាន់នាយដោយមិនគិតបន្ត

"ប...បាទ?"

"យូរប៉ុណ្ណាហើយដែលទាក់ទងកូនប្រុសខ្ញុំ?"

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now