ភាគទី17:ការវះកាត់

312 45 0
                                    

តាមធម្មតាពេលវេលាដែលកន្លងហួសវាអាចនឹងលឿនសម្រាប់អ្នកដែលចង់ឲ្យវាឈប់នឹងថ្កល់មួយកន្លែងដើម្បីអាចចំណាយពេលវេលាគ្រប់គ្រាន់ទៅលើអ្វីដែលខ្លួនស្រឡាញ់តែវាពិតជាយឺតខ្លាំងសម្រាប់មនុស្សដែលទន្ទឹងរង់ចាំនឹងអ្វីមួយ

គ្មាននរណាអាចកំណត់ពេលវេលាលឿនឬយឺតច្បាស់លាស់បានឡើយ វានឹងផ្ទុយពីអ្វីដែលយើងចង់បាន!

មិនខុសពីអារម្មណ៍មនុស្ស2នាក់ដែលក្បែរគ្នារាល់ថ្ងៃចំណាយពេលវេលាជាមួយគ្នាសឹងមិនអាចបាត់មុខគ្នាបាន ពួកគេពិតជាចង់ឲ្យពេលវេលាដើរយឺតខ្លាំងណាស់តែវាមិនអាចកើតឡើងបានឡើយ

ធ្មិចបើកៗវាកន្លងហួសទៅ2អាទិត្យទៅហើយ yiboលាឈប់ពីការងារក្រៅម៉ោងមកគ្រប់គ្រងហាងតូចមួយដែលxiao zhanឲ្យវាមកខ្លួន

តាមធម្មតាការសិក្សាគឺមិនងាយស្រួលឡើយ សូម្បីតែក្មេងដែលហ្វិកហាត់តាំងពីតូចពួកគេនៅនិយាយថាឈឺក្បាលនិងមិនងាយស្រួលចងចាំចុះទម្រាំតែមនុស្សធំបែរមកត្រូវរៀនសារថ្មីនោះ?

ទោះជាអត្ថបទវែងមួយyiboអាចអានបាន40ទៅ50%តែក៏នៅប្រើពេលវេលាយូរគួរសមដើម្បីរកនឹកពីពាក្យម្ដង1 ម្ដង1!យ៉ាងណាក៏វាគ្រាន់ជាងលើកដំបូងដែលពួកគេជួបគ្នា

ឯហាងវិញនាយមិនទាន់បើកដំណើរការនោះទេព្រោះត្រូវសិក្សាអំពីការច្នៃម៉ូតស្បែកជើងនិងសម្លៀកបំពាក់ផងដែរ

"Xiao zhanអ្ហា៎..."សម្លេងមាំក្រាស់តាមបែបទន់ភ្លន់កំពុងតែបន្លឺឡើងពីក្រោយខ្នងរាងតូចដែលអង្គុយចងផ្កាច់បំណងចង់ធ្វើបូរមួយ

"បាទ?"កាយតូចឆ្លើយយ៉ាងស្រទន់តបតរទៅវិញកែវភ្នែកផ្ដោតទៅលើវីដេអូបង្រៀនធ្វើអំពីបូរផ្ការ

"ស្បែកជើងរបស់babyជិតចេញជារូបរាងហើយ!daddyនឹងក្លាយជាមនុស្សដំបូងដែលបានពាក់វាមុនគេ!"yiboលុតជង្គង់ចុះចាប់កាន់ដៃរបស់រាងតូចយកមកថើបថ្នមៗដោយក្ដីសប្បាយចិត្ត

"Daddyនឹងចាំ!"ដៃស្រឡូនតូចស្ដើងរបស់xiao zhanលើកបូរផ្ការទៅពាក់លើក្បាលរបស់yiboថ្នមមុននឹងយកដៃចង្អុចចុចលើថ្ពាល់របស់yiboស្រាលៗ

វារាងចំណាយពេលប៉ុន្មានថ្ងៃក្នុងការផលិតនិងច្នៃម៉ូតស្បែកជើងឲ្យចេញមកperfectខ្លាំងព្រោះនេះជាលើកដំបូងរបស់គេមិនអាចឲ្យមានកំហុសបាននោះទេ ណាមួយ...ស្បែកជើងនេះសម្រាប់មនុស្សសំខាន់របស់គេផង!

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now