ភាគទី10:បញ្ហារៀងខ្លួន

369 52 0
                                    

Guangchenងាកមើលមុខគ្នាទៅវិញទៅមកក្រវីក្បាលតិចៗបញ្ជាក់ថាមិនដឹងពីហេតុការណ៍ក៏ព្រោះតែខ្លួនមិនបាននៅជាមួយនឹងរាងស្ដើងនោះទេទើបពួកគេព្រមជាមួយនឹងលោកគ្រូពេទ្យជ្រួញចិញ្ចើមបាញ់ក្រសែភ្នែកសម្លឹងទៅកាន់yiboព្រមគ្នាវិញម្ដងជាហេតុបង្កភាពស្លន់ស្លោដល់yiboមិនស្ទើរឡើយ

"ខ..ខ្ញុំមិនដឹងពីមូលហេតុនោះដូចគ្នា!"yiboក្រវីក្បាលតតាត់ថយកៅអីទៅក្រោយបន្តិចបញ្ជាក់ថានាយពិតជាមិនដឹងពិតមែន!

វាមិនអាចនោះទេដោយគ្រាន់តែចាប់ដៃបន្តិចគេក៏សន្លប់នោះ!ប្រហែលជាមានជំងឺប្រចាំកាយហើយ!

"អ្ហា៎!បើមិនដឹងទាំងអស់គ្នាហើយខ្ញុំឈប់ដេញដោលទៀតហើយ!ប៉ុន្មានម៉ោងទៀតគេដឹងខ្លួនពួកលោកអាចនាំគេចេញពីពេទ្យបាន!"

"បាទអរគុណ!"all

____________

ខាងក្រៅមន្ទីរពេទ្យ*

"លោកស្គាល់xiao zhanយូរប៉ុណ្ណាហើយ?"ទីនោះជាទីធ្លាដ៏ធំទូលាយនៅក្រៅមន្ទីរពេទ្យសម្រាប់ឲ្យអ្នកជំងឺចេញលំហែកាយនិងគយគន់នូវទេសភាពដ៏ស្រស់បំព្រងមានផ្កាជាច្រើនចម្រុះពណ៌បូកផ្សំនឹងអាចនិយាយគ្នាបានតាមសប្បាយមិនបាច់ខ្លាចបង្កសម្លេងដល់អ្នកដទៃឡើយ

Guanghuiបែរមកសួរអ្នកអង្គុយនៅក្បែរខ្លួនដោយទឹកមុខញញឹមថើរៗមិនមែនចងគុំនំនោះទេ

"ទើបតែស្គាល់ប៉ុណ្ណោះ!"yiboតបទៅវិញដោយមិនហ៊ានសម្លឹងមើលមុខនាយសូម្បីម្ដង គេមិនយល់ដូចគ្នាហេតុអីក៏មានអារម្មណ៍ថាចម្លែកៗពេលបាននៅជិតមនុស្សម្នាក់នេះ

"លោករៀបការឬនៅ?"

"នៅ!"

"អ្ហា!គួរឲ្យស្ដាយណាស់បុរសសង្ហារដូចជាលោកមិនសមមិនទាន់រៀបការសោះ!"

"អាយុខ្ញុំមិនទាន់ក្រាស់នោះទេ!"

"មកហើយ!!!!!!"កំពុងនិយាយគ្នាសុខៗសម្លេងស្រែកល្មមអាចឲ្យអ្នកទាំង2ឮបានក៏បានទាក់ចិត្តឲ្យពួកនាយងាកសម្លឹងមើលទៅchenដូចគ្នា

"នេះ!ទីនេះមិនមានស្រាទេមានតែកូកា!"chenហុចកូកា2ដបឲ្យទៅពួកនាយមិនទាន់ផុតដៃស្រួលបួលផងក៏ត្រូវមួយកន្សែងដៃកណ្ដាលមុខ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now