ភាគទី23: dance with me

273 43 0
                                    

"ហ្ហឺយ!ស្ងាត់បន្តិចបានទេ?"lixingចាប់ច្របាច់ដៃរបស់រាងសង្ហារមួយទំហឹង ទឹកមុខដែលស្រស់បស់អំបិញមិញប្ដូរមកជាហ្មត់ចត់រហូតអាចធ្វើឲ្យalphaម្នាក់នេះចាញ់ប្រៀបបាន

ផឹប*

កាយតូចស្ដើងចាប់រុញកាយមាំក្រាស់ផ្ទប់ជញ្ជាំងស្របពេលដែលពួកគេមកដល់ខាយក្រោយនៃមន្ទីរពេទ្យ

"លោកដឹងថាលោកកំពុងធ្វើអីដែរទេ?លោកយកកូនគេមកលាក់ទុកស្របពេលឪពុកគេតាមរកកូនគេសឹងនឹងឆ្កួតទៅហើយ!"

"???"

"លោកកុំមកធ្វើភ្លើឲ្យសោះណា!"

"ខ្ញុំពិតជាមិនដឹងពិតមែន!"សម្ដីបញ្ជាក់យ៉ាងច្បាស់ចេញពីមាត់របស់រាងសង្ហារទៅកាន់រាងតូចពិតជាធ្វើឲ្យអ្នកដែលស្ដាប់ស្រឡាំងកាំងជាខ្លាំង

"ហ្ហឺយយយយ!លោករំខានខ្លាំងណាស់!មើលទៅ!!"lixingបោះទូរសព្ទរបស់គេឲ្យទៅyiboមើលពីព័ត៌មានដែលកំពុងតែវាយលុយយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម

Yiboដែលបានអានព័ត៌មាននោះចាប់ផ្ដើមភាំងសឹងមិនជឿនឹងភ្នែករបស់ខ្លួន

មានរឿងអីកើតឡើង?នេះxiao zhanរត់ចេញពីផ្ទះមែនទេ?

"ខ្ញុំមិនចង់បំបែកបំបាក់ពួកលោកនោះទេ!តែក្រុមហ៊ុនខ្ញុំសំខាន់ជាង ខ្ញុំមិនចង់ឲ្យក្រុមហ៊ុនដែលខ្ញុំខំសាងមកច្រើនឆ្នាំត្រូវរលាយដោយសារស្នាដៃរបស់លោកxiaoនោះទេ!"lixingសម្លឹងមើលអ្នកដែលបាត់មាត់ឆឹងមិនដាក់ភ្នែករួចបន្តសម្ដីរបស់ខ្លួន

"ខ្ញុំអស់លទ្ធភាពជួយលាក់បាំងហើយ!អ្នកសារព័ត៌មានចាប់បានខ្ញុំលួចមកទីនេះជួបxiao zhan ទម្រាំបិតមាត់ពួកគេបាន លុយរបស់ខ្ញុំសឹងនឹងរលាយទៅហើយ!ដោះលែងគេឲ្យទៅគ្រួសារគេវិញទៅ!បើបន្ត លោកមិនខុសពីនាំខ្លួនឯងចូលនរកឡើយ!"

"ទុកឲ្យម្ចាស់សាមីខ្លួនជាអ្នកសម្រេចចុះ!ខ្ញុំមានតែស្របតាមគេប៉ុណ្ណោះ!កុំសូវមកមន្ទីរពេទ្យទៀតអី!ខ្ញុំដឹងថាលោកមិនមែនមកមើលxiao zhanតែមួយមុខនោះទេ!"

"ចង់ថាខ្ញុំមកឲ្យដៃគ្រូពេទ្យចង្រៃនោះមែនទេ?បើឲ្យបាន ខ្ញុំឲ្យហើយ!តែគេជាងគល់ឈើទៅទៀត!ភ្លើជាងស្អីទៀត"និយាយត្រូវចំណុច lixingចាប់ផ្ដើមឆេះដុំកាន់តែខ្លាំងលើសដើម

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now