ភាគទី33

Start from the beginning
                                    

"បងធ្វើអីនឹង?"សម្លេងតូចស្ដើងនៅពីក្រោយខ្នងរបស់ខ្លួនបណ្ដាលឲ្យalphaទាំង2នាក់ដែលចងកំហឹងដាក់គ្នានោះត្រូវងាកចំណាប់អារម្មណ៍ទៅមើលផ្នែកម្ខាងទៀតដែលមានកាយតូចស្ដើងកំពុងតែសម្លឹងមកកាន់អ្នកទាំង2

"បង..."yiboរហ័សព្រលែងដៃចេញពីកអាវរបស់លោកxiaoបម្រុងនឹងហើបមាត់បន្តប្រយោគរបស់ខ្លួនបែរជាត្រូវកាយតូចស្ដើងចាប់ទះកំភ្លៀងនាយមួយទំហឹងបណ្ដាលឲ្យផ្ទៃមុខសង្ហារត្រូវបាងាកទៅម្ខាងតាមកម្លាំងដៃរបស់គេ

"សុំទោសប៉ាខ្ញុំភ្លាម!"

"បងធ្វើអីខុស?"

"សុំ...ទោស...គាត់!WANG YIBOឮខ្ញុំនិយាយដែរទេ?"ទីនោះមិនមានបន្ទប់អ្នកជំងឺមានតែបន្ទប់ទឹកទើបសម្លេងរបស់អ្នកទាំង3មិនបានរំខានដល់អ្នកណានោះទេ ណាមួយពួកគេមិនបានស្រែកខ្លាំងឡើយ

"អត់!គាត់ជាអ្នកខុស!"

"កុំគិតថាខ្ញុំមិនបានឃើញឲ្យសោះwang yibo!ខ្ញុំឃើញគ្រប់យ៉ាង!លោកមានអីបកស្រាយទេ?"

"នេះអូនការពារមនុស្សមុខ2បែបនេះមែនទេ?អ្ហា.....ត្រូវហើយ!ខ្ញុំមិនដឹងពីរបៀបសុំទោសនោះទេ!លោកxiaoអាចបង្រៀនខ្ញុំផងបានទេ?"yiboងាកទៅញញឹមឌឺដាក់គាត់តាមចរឹករបស់ខ្លួននៅពេលដែលអស់ការអត់ធ្មត់

"កុំប្រើពាក្យគ្មានមេបាប្រដៅមកនិយាយជាមួយប៉ាខ្ញុំ!"Xiao zhanគំហគទៅកាន់នាយទាំងមិនភ្លេចដើរទៅពាំងពីមុខប៉ារបស់ខ្លួនឡើយ

"ត្រូវហើយបងមិនមានម៉ែឪប្រដៅដូចអូននោះទេ!"yiboប្រែជាស្នាមញញឹមស្រទន់សម្លឹងទៅកាន់រាងល្អិតទាំងភ្នែកក្រហមមុននឹងថយក្រោយប៉ុន្មានជំហ៊ានចាកចេញពីទីនោះលែងនៅបន្តទៀត នាយមិនចង់ឲ្យខ្លួនអស់ការអត់ធ្មត់កាន់តែខ្លាំងបង្ហាញពីចរឹកខឹងដ៏អាក្រក់របស់ខ្លួននៅចំពោះមុខមនុស្សដែលខ្លួនស្រឡាញ់បំផុតឡើយ

"អ្ហឹក..."រាងល្អិតភ្លាមៗស្រាប់តែទន់ជង្គង់ដួលទៅលើដីទឹកភ្នែកដែលខំទប់ទាំងប៉ុន្មានត្រូវបានបណ្ដេញចេញមកទាំងលែងខ្មាស់អៀននឹងអ្វីបន្តទៀត

"ប...ប៉ានឹងមិនធ្វើអីកូនខ្ញុំទេមែនទេ?"សំណួរដែលបន្លឺចេញពីមាត់របស់អ្នកដែលដួលលុតជង្គង់ទៅលើដីត្រូវបានបន្លឺឡើងបណ្ដាលឲ្យអ្នកជាឪពុកផ្លាស់ប្ដូរទឹកមុខពីភាពជាអ្នកឈ្នះរបស់ខ្លួនប្រែជាស្មើធេងមួយរំពេច

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now