ភាគទី30

Start from the beginning
                                    

Guanghuiដែលអង្គុយក្បែរនោះលោចស្នាមញញឹមទន់ភ្លន់សម្លឹងទៅកាន់កាយតូចស្ដើងក្រោមក្រសែភ្នែកស្រទន់ជំនួសដោយអារម្មណ៍របស់នាយដែលនឹកនារដល់វត្តមានរបស់គេជាខ្លាំង

"ហិហិ!ខ្ញុំទៅបាត់យូរគឺទៅព្យាបាលជើងនឹងណាអ្នកមីង!"Xiao zhanបង្ហាញសម្លេងសើចយ៉ាងគួរឲ្យស្រឡាញ់អត់មិនបាននឹងធ្វើឲ្យអ្នកនៅទីនោះក្នក់ខ្នាញ់នឹងគេបានឡើយ

"មោះៗ!មកអង្គុយមកក្មួយ!"គាត់កាន់ដៃរបស់xiao zhanទៅអង្គុយលើសាឡុងជិងគាត់

"និយាយអញ្ចឹងពេលណាទើបគិតរឿងមង្គលការ?"ទៀតហើយ!ក្រែងមិនជំទាស់នឹងទំនាក់ទំនងរបស់គេជាមួយyiboឬ?ហេតុអីក៏ប៉ាមិនប្រាប់ការពិតទៅគ្រួសារត្រកូលwang?

"ខ្ញុំគិតថាធ្វើនៅអាទិត្យក្រោយទៅ!កាន់តែឆាប់កាន់តែល្អ!មែនទេក្មួយចាន់?"អ្នកស្រីwangហាស្ដីឡើងស្របពេលងាកសម្លឹងទៅមើលxiao zhan

Xiao zhanនៅតែរក្សារភាពស្ងៀមស្ងាត់របស់ខ្លួនមិនដឹងគួរតបថាយ៉ាងមិច អណ្ដាតរបស់គេរឹងកម្រើកលែងចង់កើតទៅហើយ

"បែបនេះក៏ល្អ!"អ្នកស្រីxiaoដែលស្ងាត់អស់រយៈពេលជាយូរនោះពោលឡើងដោយមិនស្ទាក់ស្ទើរឬសញ្ចឹងគិតយូរឡើយព្រោះគាត់មិនខ្វល់ពីកូនច្បងនេះស្រាប់ហើយ

"តែខ្ញុំជំទាស់!អ្នកទាំងអស់គ្នាមិនសួរពីអារម្មណ៍របស់ម្ចាស់សាមីខ្លួនទេឬថាគេពេញចិត្តនឹងរៀបការឬអត់ទេឬ?"Xiao chenហាកាត់ឡើងក្រោយពីចុះពីលើបន្ទប់របស់ខ្លួនគាប់ជួនជាឮពីការនិយាយគ្នារបស់ពួកគាត់ផងមិនអាចឲ្យគេនៅស្ងៀមបានឡើយ

Guanghuiនៅតែមិននិយាយស្ដីបន្ត ក្នុងចិត្តពេលនេះកំពុងតែរង់ចាំពីចម្លើយរបស់មនុស្សដែលខ្កួនលួចចាប់ចិត្តតាំងពីយូរមកនោះសង្ឃឹមថាចម្លើយមិនមែនជាអ្វីដែលនាយមិនបានប៉ងទុកទៅចុះ

"ខ្ញុំ...."Xiao zhanដែលរៀបនឹងហារមាត់បដិសេធទៅហើយតែពេលដែលឃើញពីទឹកមុខរបស់ឪពុកខ្លួនហាក់ធ្វើឲ្យគេបញ្ឈប់បំពង់កមិនដឹងថាគួរធ្វើយ៉ាងមិច ម្ខាងជាឪពុក ម្ខាងទៀតជាមនុស្សដែលខ្លួនស្រឡាញ់ខ្លាំង គេមិនចង់ឲ្យមានម្នាក់ត្រូវអស់សង្ឃឹមលើគេឡើយ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now