ភាគទី29

Start from the beginning
                                    

"ល...លោកxiao?"yiboហាក់គាំងរកពាក្យតបលែងបានពេលទទួលបានសំណួរដ៏ពិបាកក្នុងក្រលាស់អណ្ដាតឆ្លើយតបទៅកាន់គាត់

"មុខខ្ញុំស្អាតពេកឬទើបអ្នកកម្លោះសម្លឹងមិនដាក់ភ្នែកបែបនេះ?"ស្នាមញញឹមដ៏ស្រទន់កំពុងតែរំលេចឡើងលើផ្ទៃមុខរបស់គាត់បណ្ដាលឲ្យyiboអស់អារម្មណ៍ភ័យពេលដែលដឹងថាគាត់មិនកាចខ្លាំងនោះទេ មើលទៅអាចនិយាយចូលគ្នាបាន

"គឺ....សុំទោសដែលលាក់រឿងនេះយូរមកហើយ!ខ្ញុំនឹងគេស្គាល់គ្នាច្រើនខែហើយ!"សភាពការណ៍នេះហើយបើនៅតែលាក់បន្តក៏មិនបានព្រោះជ្រុលជាគាត់ដឹងទៅហើយមានតែប្រាប់ទៅគាត់តែម្ដងទៅ

"អូ....អញ្ចឹងតាស៎បានជាកូនខ្ញុំគេសង្ងំមិនព្រមទៅវិញ!មកពីបានalphaដ៏សង្ហារនៅក្បែរសោះ!"រាងសង្ហារលែងមាត់បន្តបានត្រឹមញញឹមអឹមអៀននឹងពាក្យសម្ដីរបស់គាត់

"ខ្ញុំមិនជំទាស់នៅក្នុងរឿងរបស់អ្នកទាំង2ឡើយ!សុំត្រឹមឲ្យគេអាចត្រឡប់ទៅវិញបានគឺគ្រប់គ្រាន់ហើយ!គេទៅចោលពីផ្ទះយូរណាស់ហើយល្មមត្រឡប់ទៅវិញហើយ!ទោះជាយ៉ាងណាក៏អ្នកទាំង2អាចនៅតែជួបគ្នាបានដែរ!"

"លោកមិនជំទាស់មែនឬ?"

"ខ្ញុំទៅកុហកធ្វើអី?បើកូនៗស្រឡាញ់គ្នាហើយជំទាស់យ៉ាងមិចនឹងកើតទៅ?"

"អរគុណខ្លាំងណាស់!ខ្ញុំនឹងទៅនិយាយជាមួយគេ!ល..លោកពូ!"

"បាទ!"លោកxiaoងក់ក្បាលសើចដាក់នាយសង្ហារតិចៗរួចអ្នកទាំង2ក៏ចាប់ផ្ដើមនិយាយគ្នាពីនេះពីនោះរហូតដល់ភោជនីយដ្ឋានមួយកន្លែង ឯyiboក៏ផ្ញើសារទៅរកxiao zhanពីរឿងនេះដូចគ្នា

____________________

មិនយូរប៉ុន្មានពួកគេក៏បានត្រឡប់មកវិញដោយyiboអនុញ្ញាតិឲ្យគាត់ទៅលេងផ្ទះរបស់នាយដើម្បីបានជួបនឹងxiao zhan

ក្រាក*

"ប៉ា..."ដៃស្រឡូនស្ដើងលើកទៅចាប់បើកទ្វារផ្ទះថ្នមៗឃើញថាអ្នកដែលមកមិនមែនមានតែyiboម្នាក់នោះទេ

គេបុកពោះខ្លាំងណាស់គ្រាន់តែឃើញមុខប៉ារបស់គេ!ខ្លាចតែគាត់ស្ដីឲ្យគេរឿងកុហកគាត់នោះទេ

"អីយ៉ាកូនប្រុស!ប៉ានឹកកូនណាស់!"មនុស្សវ័យចំណាស់ដើរទៅឱបកូនសំណប់របស់ខ្លួនថ្នមៗបង្ហាញពីក្ដីនឹករលឹកដល់គេរបស់ឪពុកចំពោះកូនមិនអាចឲ្យរាងល្អិតមិនឲ្យលើកដៃឱបតទៅកាន់គាត់វិញឡើយ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now