ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ

Comenzar desde el principio
                                    

"ខ្ញុំមានដៃគូហើយ!"ដៃម្ខាងដែលទំនេរលើកទះលើដៃដែលរវាមអង្អែលដៃខ្លួននោះមួយទំហឹងទើបអ្នកជាalphaរហ័សដកដៃចេញយ៉ាងលឿនទាំងភ្ញាក់ផ្អើលមិនស្ទើរឡើយ

កាយស្ដើងពោលបណ្ដើរលើកដៃចាប់ទាញសំយ៉េសស្មាអាវរបស់ខ្លួនបង្ហាញនូវស្នាមmarkនៅលើកញ្ចឹងករបស់ខ្លួនបញ្ជាក់ថាខ្លួនមិនមែននៅទំនេរនោះទេ ខណៈពេលនោះគេមិនភ្លេចបង្ហាញស្នាមញញឹមតបតទៅវិញឡើយ

"ស...សុំទោស!បំភ្លេចអ្វីដែលខ្ញុំនិយាយចោលទៅ!អំបិញមិញខ្ញុំខ្វះការគួរសមតិចហើយ!"

"គោរពតួនាទីរបស់លោកផង!"

_____________________

ជាសំណាងណាស់ដែលគេមិនតែងខ្លួនយូរ សល់5នាទីទៀតវិសនឹងត្រូវយឺតបែរជាមកដល់ក្រុមហ៊ុនមុន!គេប្រឹងខាំមាត់សង្កត់ចិត្តទប់អារម្មណ៍ដែលប្រឹងដើរឲ្យដូចជាមនុស្សធម្មតាបើទោះជាខ្លួនរាងឈឺជើងក៏ដោយ

"អត់ទោសបងស្រី!បន្ទប់សំភាសន៍នៅឯណា?"

"មានណាត់ជាមុនទេ?"

"បាទមាន!"

"ចាស៎គឺនៅជាន់ទី5ហើយទៅត្រង់រហូតគឺដល់ហើយ!អាចឡើងតាមជណ្ដើរយន្តក្បែរនេះបាន!"

"អរគុណច្រើនហើយបងស្រីស្អាត!"

ស្រដីរួចគេងាកឆ្វេងងាកស្ដាំឃើញថាអ្នកនៅទីនោះសុទ្ធតែមិនធ្លាប់ស្គាល់ទើបដើរទៅរកជណ្ដើរយន្តដែលត្រូវឡើងទៅខាងលើដោយមិនភ្លេចដកដង្ហើមធូរចិត្តដែលមិនបាច់បារម្ភខ្លាចជួបអ្នកនៅក្រុមហ៊ុនរបស់ត្រកូលxiaoមកដល់ទីនេះឡើយ

តុកៗ*

"សួស្ដី!លោកជាអ្នកដែលមានណាត់ត្រូវសំភាសន៍មែនទេ?"

"បាទ!"

"អញ្ជើញចូលក្នុង!"

_____________________

ប៉ុន្មានម៉ោងក្រោយមក*

អ្នកដែលសន្លប់ស្ដូកស្ដឹងមិនដឹងខ្លួនអស់រយៈពេលច្រើនម៉ោងគួរសម គួរតែដល់ពេលដែលត្រូវដឹងខ្លួនឡើងវិញហើយ

ដៃមាំក្រាស់កំពុងតែដំណើរការក្នុងការកម្រើកម្ដងបន្តិចៗអូសទាញអារម្មណ៍អ្នកដែលអង្គុយប៉ាក់កន្សែងបង់កត្រូវក្រលាសទៅប៉ះឃើញពីអាការៈរបស់គេ បណ្ដាលឲ្យស្នាមញញឹមកំពុងតែរំលេចឡើងដោយក្ដីរំភើប

ពន្លឺនៃស្នេហ៍(ចប់season1)Donde viven las historias. Descúbrelo ahora