ភាគទី23: dance with me

280 43 0
                                    

"ខ្ញុំមិនទាន់បាននិយាយអ្វីទេ!"yiboប្ដូរក្រសែភ្នែកសម្លឹងមើលអ្នកនៅក្រោយខ្នងរបស់រាងល្អិតបណ្ដាលឲ្យlixingចាប់ផ្ដើមមានអារម្មណ៍លែងស្រួលងាកទៅប្រទះនឹងcrរបស់ខ្លួនឈរលើកវែនតាសម្លក់មកកាន់ខ្លួនពោរពេញដោយក្រសែភ្នែកស្អប់ខ្ពើម

"ស....ស្ដាប់ខ្ញុំសិន!"lixingថយឆ្ងាយពីyiboរត់ទៅរកអ្នកដែលបោះជំហ៊ានជើងចាកចេញពីទីនោះសឹងមិនទាន់ព្រោះជើងគេមិនមែនវែងនោះទេ

________________

ក្រាក*

"Wang yibo!"កាយតូចស្ដើងដែលអង្គុយនៅគ្រែម្នាក់ឯងមួយសន្ទុះរួចរាល់មកពេលដែលប្រទះនឹងកាយមាំក្រាស់ចូលមកដល់ទើបxiao zhanប្រើដៃទប់គ្រែក្រោកអង្គុយដោយខ្លួនឯង

"មានមិនស្រួលត្រង់ណាទេ?"សម្លេងមាំក្រាស់បែបទន់ភ្លន់សួរនាំពោរពេញដោយក្ដីបារម្ភទៅកាន់អ្នកនៅលើគ្រែមុននឹងចូលទៅស្ទាបថ្ងាស់រាងល្អិតថ្នមៗ

ជំនួសដោយចម្លើយរបស់ខ្លួន Xiao zhanក្រវីក្បាលតិចៗបញ្ជាក់ថាមិនមានអ្វីកើតឡើងលើខ្លួននោះទេ

"Hyungទៅណាហើយ?"

"គ...គាត់ទើបនឹងចេញទៅមុននេះបន្តិច!"

"Zhanចង់ទៅផ្ទះវិញទេ?"

"ប្រាកដណាស់!"ស្ដាប់សម្ដីរបស់នាយមើលទៅស្មានថាជាផ្ទះដែលពួកគេកំពុងតែរស់នៅរាល់ថ្ងៃ តែមិនមែនអ្វីដែលខ្លួនគិតឡើយ

"ខ្ញុំនិយាយពីផ្ទះពិតប្រាកដរបស់zhan!"

"?!"

"កុំធ្វើទឹកមុខបែបនេះអី!ខ្ញុំដឹងអស់ហើយ!ខ្ញុំសម្រេចតាមការសម្រេចចិត្តរបស់zhanគ្រប់យ៉ាង!ខ្ញុំនៅតែស្វាគមន៍zhanគ្រប់ពេលមិនថាzhanទៅវិញឬនៅជាមួយខ្ញុំបន្តឡើយ!"

"ស..សុំទោស!ច...ចាន់មិនចង់ត្រឡប់ទៅវិញទេ!"បបូរមាត់ស្ដើងចាប់ផ្ដើមញ័រតតាត់ពេលដែលរំលឹកទៅដល់ផ្ទះត្រកូលxiao គេបានត្រឹមពោលពាក្យសុំទោសដែលកន្លងមកលាក់បាំងនឹងនាយរហូតមកប៉ុណ្ណោះ

"យ៉ាងណាក៏អាណិតចិត្តប៉ារបស់zhanផងណា!គាត់ខំប្រឹងស្វែងរកzhanខ្លាំងណាស់!កុំធ្វើឲ្យគាត់ពិបាកចិត្តកាន់តែខ្លាំងអី!គ្មានអ្វីធំជាងអារម្មណ៍របស់ឪពុកមានចំពោះកូនឡើយ!"

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now